(ឡុងដ៍)៖ កីឡាករបើកបររថយន្តសញ្ជាតិកាណាដា Nicholas Latifi នឹងចាកចេញពីក្រុម Williams នៅពេលដែលកិច្ចសន្យារបស់លោកផុតកំណត់ នៅដំណាច់រដូវកាលនេះ។ នេះបើតាមក្រុមដែលប្រណាំងនៅព្រឹត្តិការណ៍ Formula One មួយនេះបានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។

Latifi វ័យ ២៧ឆ្នាំបានស្ថិតក្នុងរដូវកាលទី ៣របស់លោកហើយក្នុងព្រឹត្តិការណ៍ Formula One។

លោកជាកីឡាករបើករថយន្តតែម្នាក់គត់ ដែលបច្ចុប្បន្នមិនទាន់រកបានពិន្ទុនៅឡើយនោះទេ នៅក្នុងការប្រណាំងចំនួន ១៦លើកគិតរហូតមកដល់ពេលនេះ សម្រាប់ឆ្នាំ២០២២។

ក្រុម Williams ដែលជាអតីតម្ចាស់ពានរង្វាន់ជើងឯក F1 មួយនេះបានប្រកាសរួចហើយ នូវកីឡាករសញ្ជាតិថៃ Alex Albon សម្រាប់រដូវកាលឆ្នាំ២០២៣ និងរដូវកាលតទៅមុខទៀត៕