(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ បានខិតចូលមកដល់ហើយ ក្រោយពីបានសម្រាកជាង ១ខែគិតត្រឹមពីខែសីហាមក ដោយសារជាប់ប្រកួត FIFA DAYS ហើយដើមខែក្រោយនេះ នឹងមានគូពិសេសត្រូវជួបគ្នានៅជើងទី១ វគ្គពាក់កណ្តាផ្តាច់ព្រ័ត្ររវាងក្រុមម្ចាស់ផ្ទះបឹងកេត ទទួលស្វាគមន៍ក្រុមភ្ញៀវអគ្គិសនីកម្ពុជា នាថ្ងៃពុធ ទី០៥ ខែតុលានៅក្នុងទឹកដីនៃកីឡដ្ឋាន ខេមបូឌាអ៉ៃវ៉េរ នាម៉ោង ១៥៖៣០នាទីរសៀល។

គួររំលឹកផងដែរថា ការប្រកួតរបស់បឹងកេតរកាលពីវគ្គ ៨ក្រុមកន្លងទៅ ជើងទី១ បានយកឈ្នះម្ចាស់ផ្ទះកោះកុងអេហ្ចសុី នៅក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធ ទី២៤ ខែសីហា មុនជើងទី២ លេងបានស្មើវិញក្នុងលទ្ធផល ៣-៣ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំណែកឯក្រុមអគ្គិសនីកម្ពុជាវិញ ក្រោយពីបានឆ្លងកាត់ទាំងពីរជើងនៃវគ្គ៨ក្រុមរួចមក ដោយដែរដឹងថា ជើងទី១ បានលេងស្មើជាមួយជាមួយក្រុមភ្ញៀវ ព្រះខ័នរាជស្វាយនៅក្នុងលទ្ធផល ១ទល់១ កាលពីថ្ងៃពុធ ទី២៤ ខែសីហា កន្លងទៅ និងជើងទី២ ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមភ្ញៀវ អគ្គិសនីកម្ពុជាវិញ នៅក្នុងលទ្ធផល ១-៣ កាលពីថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។ ដោយគិតសរុបលទ្ធផលទំាងពីរជើងនៃវគ្គ៨ក្រុមចុងក្រោយរួចមក ឃើញថាក្រុមអគ្គិសនីកម្ពុជា អាចបន្តឆ្លងទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ។

ខាងក្រោមនេះ ជាកម្មវីធីប្រកួតរបស់ក្រុមទាំង៤នៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៅថ្ងៃពុធ ទី៥ ខែតុលា នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ រួមមាន៖

១៖ បឹងកេត Vs អគ្គិសនីកម្ពុជា
២៖ ភ្នំពេញក្រោន Vs វិសាខា៕