(ក្រុងឡុងដ៍)៖ អតីតជើងឯកពិភពលោកនៃកីឡាស្នូកឃើ ៧សម័យកាល Ronnie O’Sullivan បានហាលអាវពីការប្រកួត British Open 2022 ត្រឹមជុំទី១ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត នៅក្រោយពេលចាញ់កីឡាករ Alexander Ursenbacher របស់ប្រទេសស្វីសក្នុងលទ្ធផល ៤ទល់នឹង១ នាយប់មិញនេះ។

នេះជាលើកទី៣ របស់ Ronnie ផងដែរដែលលេងចាញ់កីឡាករស្វីស ដ្បិត Alexander Ursenbacher ទើបតែមានវ័យ ២៦ឆ្នាំ និងឈរនៅលេខរៀងទី៦៣ ពិភពលោកផងនោះ។

នៅចាំបានថា Ronnie ក៏ធ្លាប់បរាជ័យក្រោមថ្វីដៃរបស់ Alexander Ursenbacher ២ឆ្នាំជាប់ៗគ្នាផងដែរក្នុងពានរង្វាន់ UK Championship 2020 និងពាន Welsh Open ក្នុងឆ្នាំ២០១៩។

កន្លងមក Ronnie សញ្ជាតិអង់គ្លេស វ័យ ៤៦ឆ្នាំ ទើបលេងឈ្នះ Alexander តែម្តងគត់ពីការជួបគ្នា ៣លើកមុន គ្រាដែលម្ចាស់ការពារតំណែងជើងឯកឆ្នាំទៅ Mark Williams និងអតីតជើងឯកពិភពលោក Judd Trump និង Mark Selby សុទ្ធតែបានឡើងទៅជុំទី២ នៅទីលាន Milton Keynes ដូចគ្នា៕