(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា តែងតែអភិវឌ្ឍនូវសមត្ថភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួនកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសអេស៊ីលីដាម៉ូបាល ដែលមានមុខងារដ៏សម្បូរបែប បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោក ទាំងការទូទាត់ថ្លៃទំនិញសេវាកម្ម បង់ថ្លៃទឹកថ្លៃភ្លើង ថ្លៃសាលា និងទិញទំនិញអនឡាញជាដើម។

អ្វីដែលពិសេសជាងនេះ ឥឡូវនេះ គ្រាន់តែភ្ជាប់គណនីធនាគារអេស៊ីលីដា នៅក្នុងអេស៊ីលីដាម៉ូបាល លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ប្រើប្រាស់ជាច្រើន។

ហេតុអ្វីលោកអ្នកគួរតែភ្ជាប់គណនី ធនាគារអេស៊ីលីដា ជាមួយនឹងអេស៊ីលីដាម៉ូបាល?

ការភា្ជប់គណនីធនាគារ អេស៊ីលីដា នៅក្នុង App អេស៊ីលីដាម៉ូបាល លោកអ្នកទទួលបានអត្ថប្រយោជន៍ពិសេសជាច្រើន ដូចជាទទួលបានសមតុល្យគណនីវ៉លឡែត បានកាន់តែធំ និងអាចផ្ទេរប្រាក់បានកាន់តែច្រើនរហូតដល់២០ម៉ឺនដុលា្លរ ឬ៨០០លានរៀល ដោយមិនអស់ថ្លៃសេវាសូម្បីតែមួយរៀលនោះឡើយ។

ជាងនេះទៅទៀត លោកអ្នកអាចនឹងទូទាត់ថ្លៃទំនិញផ្សេងៗតាម KHQR របស់ធនាគារអេស៊ីលីដា ដោយមិនកំណត់ទំហំទឹក្របាក់ និងមិនអស់ថ្លៃសវា។ ក្រៅពីនេះ លោកអ្នកអាចអាចគ្រប់គ្រងគណនីធនាគារ នៅលើទូរសព្ទដៃបានយ៉ាងងាយស្រួល បានទាំងគណនីឯកត្តជន គណនីរួម និងគណនីក្រុមហ៊ុន។ កាន់តែងាយស្រួលទៀតនោះ គឺតាមរយៈអេស៊ីលីដាម៉ូបាល លោកអ្នកអាចដាក់-ដាក់ប្រាក់ តាមអេធីអឹម ដោយមិនប្រើបណ្ណ ដាក់ប្រាក់បញ្ញីមានកាលកំណត់ បានដោយខ្លួនឯង និងអត្ថប្រយោជន៍ជាច្រើនទៀត។

ជាមួយនឹងភាពពេញនិយមគ្រប់ស្រទាប់វ័យ របស់អ្នកប្រើប្រាស់សេវាធនាគារអេស៊ីលីដា គិតមកទល់បច្ចុប្បន្ន អេស៊ីលីដាម៉ូបាល មានអ្នកប្រើប្រាស់សរុបជិត៣លាននាក់ហើយ ដែលវឌ្ឍនភាពនេះ កំពុងចូលរួមយ៉ាងសំខាន់ ក្នុងការជំរុញកំណើនទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា ស្របតាមកំណើនយ៉ាងឆាប់រហ័ស នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ៕