(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០២២ បានវិលត្រឡប់មកវិញហើយ ក្រោយពីបានសម្រាកជាង ១ខែមកនេះ ដោយសារជាប់ប្រកួត FIFA DAYS ហើយចុងសប្តាហ៍នេះ និងត្រូវជាសប្តាហ៍ទី ១៨ផង មានគូពិសេសៗ ជួបគ្នាទៀតហើយ រវាងក្រុមភ្នំពេញក្រោន ជាម្ចាស់ផ្ទះ ត្រួវទទួលស្វាគមន៍ក្រុមភ្ញៀវ វិសាខា នៅថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ នៅក្នុងទឹកដីនៃកីឡដ្ឋាន អ.អេស.អិន នាម៉ោង១៨៖៣០នាទីល្ងាច។

គួររំលឹកផងដែរថា សប្តាហ៍ទី១៧ ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមអង្គរថាយហ្គឺរ នៅក្នុងលទ្ធផល ៤-១ កាលពីថ្ងៃសៅរ៍ ទី២៧ ខែសីហា កន្លងទៅ នៅទឹកដីកីឡដ្ឋាន ហនុមាន។ ភ្នំពេញក្រោន ក្រោយពីបានឆ្លងកាត់១៧ប្រកួតមកនេះ ឈ្នះ៧ ស្មើ៥ ចាញ់៥ និងឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន២៦ពិន្ទុ។

រីឯក្រុមវិសាខាវិញ សប្តាហ៍ទី១៧ ក៏បានយកឈ្នះក្រុមភ្ញៀវ គិរីវង់.សុខសែនជ័យ យ៉ាងចាស់ដៃនៅក្នុងលទ្ធផល ៦-១ កាលពីថ្ងៃសៅរ៍ ទី២៧ ខែសីហា កន្លងទៅ នៅទឹកដីកីឡដ្ឋាន ព្រីសន៍។ វិសាខា ឆ្លងកាត់១៧ប្រកួតកន្លងមកនេះដូចគ្នា ឈ្នះ១១ ស្មើ១ ចាញ់៥ កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ប៉ុណ្តោះអាសន្ន និងមាន៣៤ពិន្ទុ ដេញពីក្រោយ ព្រះខ័នរាជស្វាយរៀង នៅកំពូលតារាងលេខ១ មាន៣៩ពិន្ទុ។

ខាងក្រោមនេះជាកម្មវីធីប្រកួតរបស់ក្រុមទាំង៨ នៃពានរង្វានលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១៨ រួមមាន៖

១៖ ភ្នំពេញក្រោន Vs វិសខា
២៖ បឹងកេត Vs អង្គរថាយហ្គឺរ
៣៖ ណាហ្គា Vs គិរីវង់.សុខសែនជ័យ
៤៖ កងយោធពលខេមរភូមិន្ទ Vs ព្រះខ័នរាជស្វាយរៀង៕