(ភ្នំពេញ)៖ ដើម្បីជាការផ្តល់ជម្រើសដល់អតិថិជនរបស់ខ្លួន ក្នុងការទូទាត់កាន់តែរហ័ស និងទំនើប នោះ លោកអ្នក នឹង កាន់តែរីករាយជាមួយនឹងការធ្វើប្រតិបត្តិការគ្រប់ប្រភេទ កាន់តែឆាប់រហ័ស តាមមធ្យោបាយ Contactless ជាមួយ អេធីអឹម អេស៊ីលីដា។

PayBand ជាឧបករណ៍សម្រាប់ទូទាត់ថ្មីទំនើប និងងាយស្រួល ដោយគ្រាន់តែដាក់ដៃក្បែរម៉ាស៊ីន POS ជាការស្រេច។ ជាមួយ Payband អតិថិជនអាចដកប្រាក់ជាមួយម៉ាស៊ីន អេ ធី អឹម អេស៊ីលីដា ដែលបំពាក់ប្រព័ន្ធ Contactless ងាយស្រួលទូទាត់ចំណាយផ្សេងៗ តាមម៉ាស៊ីនឆូតកាត អេស៊ីលីដា ដែលបានបំពាក់ប្រព័ន្ធ Contactless និង មានសុវត្ថិភាពខ្ពស់ជំនួសឲ្យការប្រើសាច់ប្រាក់សុទ្ធ។

លោកអ្នកគ្រាន់តែដាក់ប័ណ្ណ ឬ PayBand របស់លោកអ្នក ប៉ះទៅនឹងសញ្ញា Contactless លើអេធីអឹម ដើម្បីធ្វើប្រតិបត្តិការផ្សេងៗ គ្រប់ប្រភេទ។

សូមពិនិត្យមើលទីតាំង អេធីអឹម ដែលលោកអ្នកអាចធ្វើប្រតិបត្តិការតាមមធ្យោបាយ Contactless: https://acledabank.com.kh/sl/?cwc1
ប្រសិនបើលោកអ្នកមាន ចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ ២៤ ម៉ោង) តាមរយៈទូរស័ព្ទ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
[email protected]