(ភ្នំពេញ)៖ ក្រុមហ៊ុន Sony បានប្រកាសជាផ្លូវការ នូវការចេញលក់ទូរទស្សន៍ស៊េរីថ្មី២០២២ BRAVIA XR ដែលក្នុងនោះមាន២ម៉ូឌែលសំខាន់ៗដូចជា ប្រភេទទូរទស្សន៍ OLED A80K ជាស៊េរីខ្ពស់បំផុត និងម៉ូឌែល X90K ដែលជាប្រភេទទូរទស្សន៍ Full Array LED។

ទូរទស្សន៍ស៊េរីថ្មីនេះ ត្រូវបានបំពាក់ជាមួយខួរក្បាលដ៏ឆ្លាតវៃ ដែលយើងថា BRAVAI XR Processor ដែលត្រូវបានរចនាឡើងប្រដូចទៅនឹងភាពវ័យឆ្លាតរបស់មនុស្ស ដើម្បីផ្តល់ជូនអ្នកទស្សនា នូវរូបភាព និងសំឡេងដ៏រស់រវើក។ BRAVIA XR Processor អាចមើលស្គាល់ពី subject នៅលើប្លង់ដែលយើងទស្សនា ហើយធ្វើអោយ subject មានភាពលេចធ្លោជាងកន្លែងដទៃ ជាមួយនឹងពណ៌ស្រស់ស្អាត និងភាពដិតច្បាស់។

លើសពីនេះទៅទៀតនោះ រាល់ទូរទស្សន៍ស៊េរីថ្មី ២០២២ របស់ Sony ត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការរបស់ Google ដែលហៅថា Google TV។ ជាមួយនឹង Google TV លោកអ្នកអាចរីករាយនឹងកម្មវិធីនិងហ្គេមកម្សាន្តដ៏សម្បូរបែប អាចធ្វើការ Search នៅក្នុងកម្មវិធី YouTube ដោយនិយាយជាភាសាខ្មែរ និងអាចធ្វើការបញ្ជាដោយសំឡេងបានផងដែរ (សម្រាប់ម៉ូឌែល X80K ឡើងទៅ)។

មុខងារពិសេសៗរបស់ទូរទស្សន៍ Sony OLED A80K (77”, 65”, 55”)

* Cognitive Process XR អាចមើលស្គាល់ពី subject នៅលើប្លង់ដែលយើងទស្សនា ហើយធ្វើអោយ subject មានភាពលេចធ្លោជាងកន្លែងដទៃ ជាមួយនឹងពណ៌ស្រស់ស្អាត និងភាពដិតច្បាស់។
* XR OLED Contrast Pro ផ្តល់នូវពណ៌ដិតល្អ ខ្មៅដិត និងភ្លឺច្បាស់។
* Acoustic Surface Audio+TM បច្ចេកវិជ្ជាសំឡេងចេញពីអេក្រង់ ដែលមានបង្កប់ជាមួយនឹង subwoofer 2 ធ្វើអោយសំឡេងពិរោះរណ្តំ។
* Hands-free voice អាចបញ្ជាទៅទូរទស្សន៍ដោយប្រើសំឡេង
* Minimalist one slate design រចនាម៉ូតទាន់សម័យ និងស៊ីវិល័យ

មុខងារពិសេសៗរបស់ទូរទស្សន៍ Sony OLED X90K (65”, 55”)
* Cognitive Process XR អាចមើលស្គាល់ពី subject នៅលើប្លង់ដែលយើងទស្សនា ហើយធ្វើអោយ subject មានភាពលេចធ្លោជាងកន្លែងដទៃ ជាមួយនឹងពណ៌ស្រស់ស្អាត និងភាពដិតច្បាស់។
* Full Array LED ជាប្រភេទអេក្រង់ដែលមានផ្ទាំងអំពូល LED នៅពីក្រោយ ជំនួយដល់ការបញ្ចេញពន្លឺបានចំចំណុចល្អ ផ្តល់នូវភាពដិតនិងពន្លឺស្រស់ស្អាតជា LED ធម្មតា។
* Acoustic Multi-AudioTM
* Standard Remote តេឡេបញ្ជាថ្មី ងាយស្រួលក្នុងការប្រើប្រាស់ និងសម្អាត។

លោកអ្នកអាចទៅរកទូរទស្សន៍ស៊េរីនេះបាន នៅតាមបណ្តាសាខាដៃគូររបស់ Sony រួមមានសាខាស៊ុនស៊ីម៉ិចកូ ខេហ្វ័រ ណូជីម៉ា និងអ៊ីអន ជាមួយនឹងការធានាជាផ្លូវការ១ឆ្នាំផងដែរ។
ទំនាក់ទំនង៖
* ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ +855 16 353 660
* ក្រុមហ៊ុនខេហ្វ័រ +855 98/095 766 788
* Nojima Cambodia +855 93 609 409