(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល នាំមកនូវព្រឹត្តិការណ៍ «ដាក់ពាក្យភ្លាម សម្ភាសភ្លាម» ជាលើកដំបូងនៅឯផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយនឹងឱកាសការងារជាច្រើនកន្លែង ទាំងពេញម៉ោង និងក្រៅម៉ោង។

សម្រាប់បងប្អូនដែលមានបំណងចង់ទទួលបានការងារជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលមានបុត្រសម្ព័ន្ធជាច្រើនដូចជា ផ្សារទំនើប ផ្សារលក់រាយ ភោជនីយដ្ឋាន ក៏ដូចជាហាងលក់សម្លៀកបំពាក់ដែលមានទីតាំងក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាពិសេសគឺ ភោជនីយដ្ឋានគ្រឿងសមុទ្រដ៏ល្បីមកពីប្រទេសសិង្ហបុរី ចាំបូ ស៊ីហ្វូត (Jumbo Seafood) ភោជនីយដ្ឋានម្ហូបចិនដ៏ពេញនិយម Paradise Dynasty និងជាមួយស្រាបៀរស្រស់ៗ ថ្មីៗ Cambodia Mastercraft Microbrewery ពេលនេះ ឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នកហើយ។

គ្រាន់តែកាន់ប្រវត្តិរូបសង្ខេប និងអត្តសញ្ញាណប័ណ្ណ មកជួបផ្ទាល់ជាមួយក្រុមការងារ នោះលោកអ្នកនឹងទទួលបានការសម្ភាសភ្លាមៗ។

សូមកុំឱ្យព្រឹត្តិការណ៍មួយនេះកន្លងផុតទៅឱ្យសោះ! ព្រឹត្តិការណ៍ដ៏ពិសេសមិនធ្លាប់មានពីមុនមកនេះ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅជាន់ទីពីរ នៃផ្សារទំនើបខ្នាតយក្សនាភាគខាងត្បូងរាជធានីភ្នំពេញ ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន (https://goo.gl/maps/K1bohZAZaG3Gbn3D9) ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ ដាក់ពាក្យភ្លាម សម្ភាសភ្លាម របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល សូមទាក់ទងតាមរយៈ៖

* លេខទូរស័ព្ទ៖ 067 999 039 / 067 555 394 ឬ
* តេឡេក្រាម៖ t.me/HR_ChipMongRetail ។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖

* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]