(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំដំណើរការបង្កើតកូដ QR សម្រាប់ការទូទាត់ឆ្លងប្រទេស ក្នុងចំណោមអាស៊ាន (សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍)។

ដោយមានការកំណត់ពីធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធររូបិយវត្ថុ និងធនាគារកណ្តាលរបស់កម្ពុជានោះ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងបង្កើតកូដ QR សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ ខណៈដែលកូដ QR របស់ធនាគារត្រូវបានប្រើរួចហើយ នៅក្នុងប្រទេសថៃ ចាប់តាំងពីត្រូវបានដាក់ឱ្យដំណើរការក្នុងខែកុម្ភៈ ឆ្នាំ២០២០។

សម្រាប់ពលរដ្ឋខ្មែរដែលធ្វើដំណើរទៅប្រទេសថៃ ចាប់ពីពេលនេះទៅលែងបារម្ភ ពីការទុកដាក់ប្រាក់តាមខ្លួន លែងបារម្ភពីអត្រាប្តូរប្រាក់ ទៀតនោះហើយ ដោយសារពេលនេះមាន ធនាគារចំនួន៤ហើយនៅប្រទេសថៃ ដែលអាចឲ្យពលរដ្ឋខ្មែរស្កេនទូទាត់ជាប្រាក់រៀល តាម QR ជាមួយអេស៊ីលីដាម៉ូបាល បានរហូតដល់៥លានរៀល ក្នុងមួយថ្ងៃតាមរយៈគណនីអេស៊ីលីដាម៉ូបាល និង១០លានរៀលក្នុងមួយថ្ងៃ តាមរយៈគណនី ធនាគារ អេស៊ីលីដា បានយ៉ាងងាយស្រួល និងឆាប់រហ័ស។

ធនាគារ៤នោះមានដូចជា៖ Kasikornbank (KBank), Siam Commercial Bank (SCB), Bangkok Bank, Bank of Ayudhya៕