(ភ្នំពេញ)៖ ក្រុមហ៊ុន Fortune Global 500 បានប្រកាសថា នៅក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុន Midea Group គឺជាឆ្នាំទី៧របស់ខ្លួន ដែលទទួលបាននូវលទ្ធផលចំណាត់ថ្នាក់ កើនឡើងចំនួន ៤៣ចំណាត់ថ្នាក់ទៀត មកដល់លេខ ២៤៥។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់ក្រុមហ៊ុន Midea Group នៃប្រាក់ចំណូល ប្រចាំឆ្នាំរបស់ក្រុមហ៊ុនបានកើនឡើង ២៨.៥% ពី USD ៤១.៤៤bn ក្នុងឆ្នាំ២០២០ ដល់ USD ៥៣.២៦bn* (RMB343.4bn)។
សូមជម្រាបថា ក្រុមហ៊ុន Fortune Global 500: The Fortune Global 500 គឺជាចំណាត់ថ្នាក់ប្រចាំឆ្នាំនៃសាជីវកម្មធំបំផុតទាំង 500 ទូទាំងសកលលោក ដែលវាស់ធៀប នឹងប្រាក់ចំណូលសរុប ចំណែក Fortune 500 គឺជាសាជីវកម្មរបស់សហរដ្ឋអាមេរិកទាំងស្រុង។ តួលេខនៃប្រាក់ចំណូល រួមមានក្រុមហ៊ុនសាខារួមគ្នា ដែលបានរាយការណ៍ពីចំណូលប្រតិបត្តិការ។
ក្រុមហ៊ុន Midea Group គឺជាក្រុមហ៊ុន ប្រកាន់ខ្ជាប់នូវទំនុកចិត្តនិងការផ្តោតជាយុទ្ធសាស្ត្ររបស់ខ្លួនលើបច្ចេកវិទ្យាមនុស្សធម៌ និងពន្លឿនការផ្លាស់ប្តូរ ដែលជំរុញដោយ បច្ចេកវិទ្យារបស់ខ្លួន។
Midea ផលិតនូវផលិតផលជាច្រើនបំផុតនៅក្នុងឧស្សាហកម្មឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដ៏ឆ្លាតវៃ ដែលមានឯកទេសក្នុងការថែទាំខាងផ្នែកម៉ាស៊ីនត្រជាក់, ទូរទឹកកក, ម៉ាស៊ីនបោកគក់, និងសម្ភារៈបរិក្ខារជាច្រើនមុខដែលប្រើប្រាស់នៅក្នុងផ្ទះ។ ក្រុមហ៊ុន Midea មានសេចក្ដីត្រេកអរចំពោះអតិថិជនគ្រប់រូប ដែលតែងតែបន្តគាំទ្រនូវ ផលិតផល Mideaជាច្រើនគ្រប់មុខ។
Midea Group បានប្រកាន់ខ្ជាប់នូវទស្សនវិជ្ជារបស់ខ្លួនក្នុងការបង្កើតជីវិតកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិទ្យាទំនើបៗ ចាប់តាំងពីការបង្កើតកាលពី ៥៤ឆ្នាំមុន។ គុណភាពនៃផលិតផល និងសេវាកម្មរបស់ Midea ត្រូវបានប្រើប្រាស់ និងទទួលបានការស្វាគមន៍ពីអ្នកប្រើប្រាស់ ៤០០លាននាក់នៅក្នុងជាង ២០០ប្រទេស និងតំបន់។
#Fortune500 #Midea #MakeYourselfAtHome
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ (+855) 085 248 777)ឬចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ MIDEA គឺ MIDEA CAMBODIA ៕