(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ប្រារព្ធខួប១ឆ្នាំនៅកម្ពុជា បន្ទាប់ពីការបើកសម្ពោធជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ២០២១។

អំឡុងពេលមួយឆ្នាំនេះ ក្រុមហ៊ុនបានធ្វើប្រតិបត្តិការក្រោមចក្ខុវិស័យក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រង និងសម្រេចបាននូវសមិទ្ធផលជាច្រើនជូនដល់អតិថិជន ក្រុមគ្រួសារកម្ពុជា ដៃគូអាជីវកម្ម និងសហគមន៍ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងច្បាស់ក្នុងការជំរុញការរស់នៅប្រកបដោយភាពរីករាយ។ សមិទ្ធផលសំខាន់ៗមួយចំនួនដែលក្រុមហ៊ុនសម្រេចបានមានដូចជា៖
* ហេដ្ឋារចនាសម្ព័ន្ធ cloud-based ១០០% ដើម្បីជួយគាំទ្រប្រតិបត្តិការអាជីវកម្ម ក៏ដូចជារបៀបរបបនៃការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ
* ផលិតផលប្រកបដោយភាពច្នៃប្រឌិតដូចជា៖ FWD សន្សំខ្លីៗ FWD សងកម្ចី និង LifeCancerCare
* ការសម្ពោធ E-Gen Kid ដែលជាកម្មវិធីបង្កើតឱ្យមានការចូលរួមពីអតិថិជន និងផ្តល់នូវការអប់រំ ព្រមទាំងការកម្សាន្តសម្រាប់កូនៗរបស់អតិថិជន
* មានទីប្រឹក្សាឆ្នើមដែលបំពេញគ្រប់លក្ខខណ្ឌជាសមាជិកលំដាប់ពិភពលោក Million Dollar Round Table (MDRT) ចំនួន ៤ រូប ដែលក្នុងនោះ មានទីប្រឹក្សា១រូបត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងសន្និបាតអន្តរជាតិ MDRT នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីខែសីហា ឆ្នាំ២០២២
* ការចាប់ដៃគូអាជីវកម្មជាមួយក្រុមហ៊ុន និងស្ថាប័នឈានមុខក្នុងស្រុក ដូចជាធនាគារ ជីប ម៉ុង ហ្វឺស ហ្វាយនែន វិទ្យាស្ថាន TUX Global ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ LuyBook, CamboFinance, RMA Cambodia និងដៃគូជាច្រើនទៀត
* ការសម្ពោធកម្មវិធីទូរស័ព្ទដៃ ‘Omne’ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានសំខាន់ៗអំពីបណ្ណសន្យារ៉ាប់រង ជាមួយនឹងមុខងារសុខភាព និងកម្មវិធីកម្សាន្តជាច្រើន
* ការសម្ពោធយុទ្ធនាការផ្សព្វផ្សាយ ‘press play’ ដែលជួយជំរុញឱ្យមានការរស់នៅប្រកបដោយភាពរីករាយ
* ការបរិច្ចាគអំពូលសូឡា ១០០០ ដើមទៅកាន់សហគមន៍ ការចែករំលែកចំណេះដឹងពីសុខភាព និងហិរញ្ញវត្ថុ និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត
* ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២១ ពីស្ថាប័ន Global Business Outlook នៅចក្រភពអង់គ្លេស។

លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានថ្លែងថា ដំណើរការដែលក្រុមការងាររបស់យើងបានធ្វើរួមគ្នារយៈពេលមួយឆ្នាំមកនេះ គឺជាជោគជ័យដ៏ធំធេងបំផុតមួយ។ យើងបានធ្វើការប្តេជ្ញាចិត្តតាំងតែពីថ្ងៃដំបូងដើម្បីផ្តល់នូវបទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល និងការផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយដៃគូអាជីវកម្ម និងភាគីពាក់ព័ន្ធទាំងអស់។ នេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ហើយយើងមានរឿងជាច្រើនទៀតដែលត្រូវធ្វើ»។

លោកថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ FWD ទាំងអស់ អតិថិជន ដៃគូអាជីវកម្ម និងសហគមន៍ ជាពិសេសគឺនិយ័តករធានារ៉ាប់រងកម្ពុជា ដឹកនាំដោយឯកឧត្តម ប៊ូ ច័ន្ទភីរូ ដែលតែងផ្តល់ទំនុកចិត្ត និងការគាំទ្រដល់យើងខ្ញុំរហូតមក»

ជាមួយនឹងការជ្រោមជ្រែងពីនិយ័តករធានារ៉ាប់រងកម្ពុជា និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុនបាននាំមកនូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងការការពារហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញឱ្យអតិថិជនរបស់ខ្លួនរស់នៅដោយភាពរីករាយ៕

ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារ ដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោត លើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។

តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។ ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការ ជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មី ដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.fwd.com.kh៕