(ភ្នំពេញ)៖ បន្ទាប់ពីបានចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់២០លានរៀល ដល់អតិថិជនដែលបានឈ្នះកាលពីពេលកន្លងទៅ នៅស្រុងស្ទោង ខេត្តកំពង់ធំ ពេលនេះក្រុមហ៊ុនប្រេងកូឡា សៀង ភាវ (SIANG PURE) សញ្ញា តាប៉ិ បានបន្តចុះប្រគល់រង្វាន់ធំដល់អតិថិជនម្នាក់ទៀត ដែលមានសំណាងឈ្នះរង្វាន់២០លានរៀល រស់នៅក្នុងភូមិព្រៃខ្លី ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ពីប្រេងកូឡា សៀងភាវ (SIANG PURE) នូវទឹកប្រាក់២០លានរៀលរូបនេះមានឈ្មោះ ឈិន រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ បម្រើការងារជាគ្រូបង្រៀនផ្នែកអប់រំកាយ និងកីឡា នៅវិទ្យាល័យព្រៃខ្លី និងជាអតិថិជនគាំទ្រជាប្រចាំរបស់ប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ តែម្ដង។

លោក ឈិន រ៉ា បានរៀបរាប់ប្រាប់ក្រុមការងារឱ្យដឹងថា ក្រុមគ្រួសាររបស់លោកតែងជឿជាក់លើគុណភាពប្រេងកូឡា សៀងភាវ សញ្ញារូបតាប៉ិ តាំងពីយូរមកហើយ ហើយថែមទាំងទិញយកមកលក់ជាលក្ខណៈអាជីវកម្មគ្រួសារបានដាច់ទៀត ព្រោះមានប្រសិទ្ធភាពខ្ពស់ក្នុងការលាបបំបាត់អាការឈឺពោះ វិលមុខ តឹងច្រមុះ ឈឺក្បាល និងបំបាត់ការឈឺចាប់ពេលមានសត្វទិច ឬខាំ។ ដោយឡែក សម្រាប់ការត្រូវរង្វាន់នៅពេលនេះ គឺនៅពេលដែលម្ដាយរបស់លោកមានអាការៈឈឺក្បាល និងវិលមុខ ហើយលោកក៏យកប្រេងកូឡាដែលប្រពន្ធដាក់លក់នៅផ្ទះមកប្រើ លុះពេលកោសស្ទីកគ័រលើប្រអប់ ក៏ស្រាប់តែឃើញមានរង្វាន់២០លានរៀលតែម្ដង។

លោកបន្តថា នៅពេលដែលពិនិត្យឃើញត្រូវរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រំភើប រីករាយ ហើយស្រែកប្រាប់ប្រពន្ធ និងអ្នកជិតខាងឱ្យបានដឹង ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅលើសម្បកប្រអប់តែម្ដង។

លោកបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំ២០លានរៀលពីក្រុមហ៊ុនប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ លោកនឹងយកទៅពង្រីកអាជីវកម្មឱ្យមានលក្ខណៈធំជាងសព្វថ្ងៃនេះ ជាពិសេសទិញប្រេងកូឡា សៀងភាវ (SIANG PURE) សញ្ញារូបតាប៉ិ មកដាក់លក់ឱ្យកាន់តែច្រើន៕