(ស៊ីដនី)៖ ក្រុមបាល់បោះផ្នែកនារីរបស់ចិន បានយកឈ្នះលើក្រុមបារាំង ក្នុងលទ្ធផល៨៥-៧១ នៅថ្ងៃព្រហស្បតិ៍នេះ ដោយឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅឯព្រឹត្តិការណ៍ FIBA Women's Basketball World Cup ជាលើកដំបូង ក្នុងរយៈពេលជិត៣ទសវត្សរ៍, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

កាលពីពេលមុន ដែលចិនបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គឺបានកើតឡើងក្នុងឆ្នាំ១៩៩៤ នៅពេលដែលពួកគេបានបញ្ចប់ ក្នុងលទ្ធផលជើងឯករង នៅឯព្រឹត្តិការណ៍កាលពីពេលមុន ដែលមានឈ្មោះថា FIBA World Championship for Women។

ចិន នឹងប្រជែងយកកៅអី សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសុក្រ ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះអូស្ត្រាលី ឬក៏ប៊ែលហ្ស៊ិក ខណៈក្រុមពួកគេនឹងប៉ះគ្នា នៅយប់ថ្ងៃព្រហស្បតិ៍នេះ៕