(ឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសផ្នែកនារី ដែលម្ចាស់ពានរង្វាន់ជើងឯកអឺរ៉ុប នឹងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិទល់នឹងជប៉ុន និងន័រវេស នៅប្រទេសអេស្ប៉ាញ នាខែវិច្ឆិកាខាងមុខ។ នេះបើតាមការបញ្ជាក់ពីក្រុមជម្រើសជាតិអង់គ្លេសផ្នែកនារី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមដែលដឹកនាំដោយលោកស្រី Sarina Wiegman ដែលបានឈ្នះពានរង្វាន់ Euros នៅក្នុងទឹកដីរបស់ខ្លួនកាលពីខែកក្កដា ដែលជាពានរង្វាន់ធំជាងលើកដំបូងរបស់ពួកគេនេះ ក៏នឹងធ្វើជាម្ចាស់ផ្ទះប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយក្រុមម្ចាស់ពានរង្វាន់ជើងឯកពិភពលោក អាមេរិក និងសាធារណរដ្ឋឆេកផងដែរនៅខែក្រោយ។

សូមជម្រាបថា អង់គ្លេស នឹងប៉ះជប៉ុននៅថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់មកនឹងជួបជាមួយន័រវែស នៅ ៤ថ្ងៃបន្ទាប់។ ការប្រកួតទាំងពីរនេះនឹងត្រូវធ្វើឡើងនៅទីក្រុង Murcia ប្រទេសអេស្ប៉ាញ៕