(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១៨ បានឈានចូលមកដល់ហើយនៅថ្ងៃស្អែកនេះ រវាងក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ នឹងត្រូវ ប៉ះក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀងនាថ្ងៃសៅរ៍ ទី០១ ខែតុលា នៅក្នុងទឹកដីនៃកីឡដ្ឋាន ខ.ភ.ម នាម៉ោង ១៨៖៣០នាទីល្ងាច។

អ្វីដែលសំខាន់ផងនោះ កងយោធពលខេមរភូមិន្ទកាលពីសប្តាហ៍ទី១៧ បានលេងស្មើជាមួយនិងក្រុមណាហ្គា នៅក្នុងលទ្ធផល ១ទល់១ កាលពីថ្ងៃសៅរ៍ ទី២៧ ខែសីហា កន្លងទៅ នៃទឹកដីកីឡដ្ឋាន ខ.ភ.ម។ ទ័ពឆ្លងកាត់១៧ប្រកួតមកនេះ ឈ្នះ៤ ស្មើ៥ ចាញ់៨ និងឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន១៧ពិន្ទុ។

ចំណែកឯក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀងវិញ កាលពីសប្តាហ៍ទី១៧ ក៏បានលេងស្មើជាមួយនិងក្រុមភ្ញៀវ បឹងកេត នៅលទ្ធផល ២ទល់២ កាលពីថ្ងៃសៅរ៍ ទី២៧ ខែសីហា កន្លងទៅ នៃកីឡដ្ឋាន ខេត្តស្វាយរៀង។ ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់១៧ប្រកួតមកនេះ ឈ្នះ១២ ស្មើ៣ ចាញ់២ ឈរនៅកំពូលតារាងលេខ១ និងមាន៣៩ពិន្ទុ៕