(កណ្តាល)៖ បន្ទាប់ពីបើកសម្ពោធដំណើរការសាលារៀនសហគមន៍២១ សាខាក្រាំងធ្នង់ និងសាខាព្រែកអញ្ចែញប្រកបដោយជោគជ័យរួចមក បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានបើកដំណើរការសាខាទី៣របស់ខ្លួន នៅតំបន់ផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតំបន់ជាយក្រុង និងបណ្តាខេត្ត។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានថ្លែងថា «ដោយទទួលបានការគាំទ្រពីសំណាក់អ្នកអាណាព្យាបាលលើសេវាកម្មអប់រំរបស់សាលារៀនសហគមន៍២១ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានបើកដំណើរសាខាថ្មីទី៣ នៅតំបន់ផ្សារគគីរមួយបន្ថែមទៀត ដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាព រួមជាមួយតម្លៃសិក្សាសមរម្យសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជាយក្រុង»

លោកឧកញ៉ាបានបន្តទៀតថា ក្រៅពីផ្តល់កម្មវិធីសិក្សាគោល សាលារៀនមានបញ្ចូលកម្មវិធីបណ្តុះបណ្តលផ្នែកហិរញ្ញវត្ថុ(MoneyTree)នាំមកពីប្រទេសសិង្ហបុរី កម្មវិធីទម្លាប់ល្អទាំង៧ (7 Habits of Highly Effective People) ដែលនាំមកពីសហរដ្ឋអាមេរិក កម្មវិធីបច្ចេកវិទ្យាកុំព្យូទ័រ និងជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីឲ្យសិស្សានុសិស្សទទួលបានបំណិនជីវិតក្នុងសតវត្សទី២១។

សូមជម្រាបថា សាលារៀនសហគមន៍២១ មានកម្មវិធីអប់រំទូទៅភាសាខ្មែរ ចាប់ពីថ្នាក់មត្តេយ្យ ដល់កម្រិតបឋមសិក្សាដោយអនុវត្តតាមប្រព័ន្ធអប់រំជាតិ កម្មវិធីមត្តេយ្យភាសាអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សធំ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យ និងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍សិក្សានៅក្នុងនិងក្រៅប្រទេ ព្រមទាំងមានប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាផងដែរ។ ចំណែក ថ្នាក់រៀនមានម៉ាស៉ីនត្រជាក់ អនាម័យល្អ និងវិន័យល្អ។

ទន្ទឹមនឹងនេះ សាលារៀនសហគមន៍២១ សាខាផ្សារគគីរចាប់ទទួលចុះឈ្មោះសិស្សចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ និងផ្តល់រង្វាន់លើកទឹកចិត្តជាច្រើនទៀតដូចជា ឯកសណ្ឋាន នាឡិកាឆ្លាតវៃ តុសិក្សា កង់ និងការបញ្ចុះតម្លៃពិសេសរហូតដល់២៥% ត្រឹមថ្ងៃទី១៥ ខែតុលាខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ 092 271 168 ឬ 071 9555 865។

គួរបញ្ជាក់ថា បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានបង្កើតក្នុងឆ្នាំ២០០៨ ដែលមានសាលារៀនវ៉េស្ទឡាញន៍ ១១សាខា សាលារៀនណត្សឡាញន៍ ១សាខា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា សាលាអន្តរជាតិហ្វរ៉េសហៀល ១សាខា មជ្ឍមណ្ឌលបណ្តុះបណ្តាលភាសាចិនឈាងឈឹង ១សាខា សាលាភាសាងអង់គ្លេសលីដឺលែន ១សាខា និងសាលារៀនសហគមន៍២១ ៣សាខា៕