(ភ្នំពេញ)៖ ដោយសារតែកំណើនប្រជាជនមានការកើនឡើង បណ្តាលឲ្យមានតម្រូវការបរិភោគសាច់នៅលើទីផ្សារមានការកើនឡើងខ្ពស់ កត្តាទាំងនេះបានជំរុញឲ្យវិស័យចិញ្ចឹមជ្រូក ក្លាយជាឧស្សាហ៍កម្មដ៏ធំមួយនៅកម្ពុជា។

យ៉ាងណាមិញ ដើម្បីបំពេញតម្រូវការលូតលាស់ទាំងនេះ ក្រុមហ៊ុន ស៊ីភី ខេមបូឌា បានផ្តល់ឱកាសសម្រាប់ទទួលដៃគូរសហការ ដែលចាប់អារម្មណ៍ចិញ្ចឹមជ្រូកជាមួយក្រុមហ៊ុនបន្ថែម ដើម្បីកាត់បន្ថយការនាំចូល ខណៈបច្ចុប្បន្នជ្រូកកំពុងមានតម្រូវការច្រើន និងមានតម្លៃខ្ពស់។

អាជីវកម្មការចិញ្ចឹមជ្រូក (Swine Business ) ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា តាំងពីឆ្នាំ១៩៩៩ មកម្លេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅកម្ពុជា។

ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយ ដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ ផ្ទះបាយពិភពលោក ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) និងការចែកចាយផលិតផលទាំងការបោះដុំ និងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថានហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ បានដំណើរការអាជីវកម្មនៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦។

លោក Damnoen Langrabum ប្រធានក្រុមប្រឹក្សាភិបាលរង នៃអាជីវកម្មការចិញ្ចឹមជ្រូក (Swine Business) របស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជា បានថ្លែងថាក្រុមហ៊ុន ស៊ីភី ខេមបូឌា ប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកអាជីវកម្មចិញ្ចឹមជ្រូក (Swine Business) នៅកម្ពុជា ជាមួយនឹងការផ្តល់ឱកាសដៃគូរសហការបន្ថែម ក្នុងការសហការចិញ្ចឹមជ្រូកជាមួយក្រុមហ៊ុន។

ដោយសារតម្រូវការនៃការប្រើប្រាស់ចំណីអាហារមានការកើនឡើង អាជីវកម្មកសិកម្ម ជាពិសេសអាជីវកម្មជ្រូកត្រូវតែមានការអភិវឌ្ឍន៍ទៅតាមនិន្នាការ យុទ្ធសាស្រ្ត ដើម្បីបង្កើនផលិតកម្មជ្រូក រួមមាន៖
១៖ ការបង្កើនការបង្កាត់ពូជឲ្យល្អប្រសើរ
២៖ ការគ្រប់គ្រងចំណីនិងទឹក
៣៖ ការគ្រប់គ្រងកសិដ្ឋាន និងនិរន្តរភាព។

ការបង្កើនការបង្កាត់ពូជ ( Improve Breed)
ការជ្រើសរើសពូជសត្វយកមកចិញ្ចឹមមានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុន CP មានក្រុមការងារដែលជាបុគ្គលិកផ្នែកពេទ្យសត្វប្រឹក្សាជាច្រើនទាក់ទងនឹងការជ្រើសរើសពូជ ដើម្បីឲ្យជ្រូកមានសុខភាពល្អ លូតលាស់លឿន ផ្តល់ទិន្នផលខ្ពស់ ធន់នឹងជំងឺ និងមានគុណភាពល្អ ។

ការគ្រប់គ្រងចំណី និងទឹក (Feed and water management) ការជ្រើសរើសចំណីដ៏ត្រឹមត្រូវសម្រាប់ការចិញ្ចឹមសត្វ ជាគន្លឹះមួយដ៏ជោគជ័យ កត្តាដែលត្រូវយកចិត្តទុកដាក់ចំណីត្រូវតែមានអាហារូបត្ថម្ភគ្រប់គ្រាន់ ការផ្តល់ចំណីតាមកម្មវិធី និងតាមអាយុកាលនីមួយៗនៃសត្វ។

ការគ្រប់គ្រងកសិដ្ឋាន និងនិរន្តរភាព (Farm Management and sustainability
ការគ្រប់គ្រងល្អនឹងជួយបង្កើនប្រសិទ្ធភាពថែមទាំងកាត់បន្ថយការបាត់បង់ទិន្នផលផងដែរ ដើម្បីទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងដ៏ល្អ គឺត្រូវមានកម្មវិធីចាក់វ៉ាក់សាំងត្រឹមត្រូវ ការគ្រប់គ្រងជីវសុវត្ថិភាព កម្មវិធីតាមដានសុខភាពរបស់សត្វ និងការគ្រប់គ្រងបរិស្ថាន។ លើសពីនេះ កសិករចាំបាច់ត្រូវតែប្រឹក្សាជាមួយពេទ្យសត្វបន្ថែមអំពីបច្ចេកទេស។

កាលពីឆ្នាំមុនក្រុមហ៊ុន បានចុះទៅសម្ភាសន៍អតិថិជន ដែលជាដៃគូរសហការរបស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់ និងជ្រូកពូជនៅខេត្តតាកែវ ដោយអតិថិជនដែលជាដៃគូរសហការបាននិយាយថា ពួកគាត់មានទំនុកចិត្តលើ ក្រុមហ៊ុន ស៊ី ភី ព្រោះក្រុមហ៊ុនមានឈ្មោះបោះសម្លេង និងបទពិសោធន៍ខ្ពស់លើវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតក្រុមហ៊ុនថែមទាំងមានពេទ្យសត្វ ក្នុងការប្រឹក្សាអំពីជំនាញ និងបច្ចេកទេសចិញ្ចឹម ដែលជួយឲ្យទទួលបានទិន្នផលកាន់តែល្អ ការសហការចិញ្ចឹមសត្វជាមួយ ក្រុមហ៊ុន ស៊ី ភី ខេមបូឌា អតិថិជននឹងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារ ដែលជាបុគ្គលិក និងពេទ្យសត្វរបស់ក្រុមហ៊ុនចុះទៅ ប្រឹក្សាពីបច្ចេកទេសនៃការចិញ្ចឹម និងការធ្វើទីផ្សារផងដែរ។

លើសពីនេះទៅទៀតអតិថិជន នឹងទទួលបានការផ្គត់ផ្គង់នៅសេវាកម្មចិញ្ចឹមជាច្រើនបន្ថែមទៀតរួមមាន ការផ្តល់ពូជសត្វ ចំណីសត្វ និងថ្នាំសង្កូវ។

១៖ លក្ខខណ្ឌ អតិថិជនចង់សហការជាមួយក្រុមហ៊ុន ក្នុងអាជីវកម្មការចិញ្ចឹមជ្រូក (Swine Business)
*អតិថិជនត្រូវមានទីតាំងក្នុងការធ្វើកសិដ្ឋានច្បាស់លាស់ (មិននៅទីប្រជុំជន មានផ្លូវចេញចូល ងាយស្រួលដឹកជញ្ជូនចំណីនិងសត្វ មានប្រព័ន្ធទឹក ភ្លើង ។ល។)
*មានអ្នកគ្រប់គ្រងច្បាស់លាស់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ដែលក្រុមហ៊ុនប្រគល់ជូនកម្លាំងពលកម្មក្នុងការថែទាំ
*សម្ភារៈប្រើប្រាស់ក្នុងការចិញ្ចឹមជ្រូក (ទិញចាយលុយសុទ្ធក៏បាន ជំពាក់ក្រុមហ៊ុនក៏បាន)
*ឯកសារភ្ជាប់ (អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅគណនីធនាគារ)
*បង្កើតឈ្មោះក្នុងក្រុមហ៊ុនបាន (CV code)

២៖ អត្ថប្រយោជន៍ដែលដៃគូរទទួលបានពីក្រុមហ៊ុន
*ក្រុមហ៊ុនផ្តល់ជូនទៅកាន់ដៃគូសហការដូចជា៖ ផ្តល់ជាពូជ ចំណី ថ្នាំ វ៉ាក់សាំង
*ក្រុមហ៊ុនមានភ្នាក់ងារដែលជាបុគ្គលិកផ្នែកពេទ្យសត្វ ជួយឱ្យប្រឹក្សាពីបច្ចេកទេសចិញ្ចឹម
*ក្រុមហ៊ុនមានអ្នកបច្ចេកទេសជួយត្រួតពិនិត្យពេលកំពុងសាងសង់ទ្រុង
*ក្រុមហ៊ុនជាអ្នករកទីផ្សារ និងចាប់ជ្រូកមកវិញ
*ផលតបស្នងដែលកសិករទទួលបានក្នុងតម្លៃសមរម្យ

ដូចនេះ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ក្នុងការសហការចិញ្ចឹមជ្រូក ជាមួយក្រុមហ៊ុន អាចទាក់ទងមកកាន់ ក្រុមហ៊ុន ស៊ីភី ដោយព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ៖ 012 308 417 Email៖ [email protected] ហ្វេសប៊ុក CP Cambodia Co.,Ltd ឬសូមអញ្ជើញទៅកាន់សាខា CPF ដែលនៅជិតលោកអ្នកបំផុត៕

CP Cambodia Facebook QR Code

CP Cambodia Youtube QR Code

CP Cambodia Website QR Code