(ឡុងដ៍)៖ Formula One បានប្រកាសថា មានការបន្តភាពជាដៃគូផ្សព្វផ្សាយរបស់ខ្លួនជាមួយនឹងទូរទស្សន៍ Sky នៅចក្រភពអង់គ្លេស, អៀរឡង់, អាល្លឺម៉ង់ និងអ៉ីតាលី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។

F1 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Sky UK និងអៀរឡង់ នឹងនៅតែជា «ផ្ទះផ្តាច់មុខរបស់ F1» រហូតដល់ឆ្នាំ២០២៩ ស្របពេលដែល Sky Deutschland និង Sky Italia នឹងនៅតែបន្តរក្សាសិទ្ធិរហូតដល់ឆ្នាំ២០២៧។

Formula One បានលើកឡើងថា ចំនួនអ្នកទស្សនាជាមធ្យមរបស់ទូរទស្សន៍ Sky UK សម្រាប់ឆ្នាំ២០២២ មានប្រមាណ ១.៧លាននាក់ ដោយកើនឡើង ៦០ភាគរយចាប់តាំងពីកិច្ចព្រមព្រៀងផ្តាច់មុខរបស់ពួកគេបានចាប់ផ្តើមនៅឆ្នាំ២០១៩។

ចំណែកឯអ្នកទស្សនាជាមធ្យមនៅអ៉ីតាលី មានប្រមាណ ១.៥លាននាក់ ដែលកើនឡើង ២០ភាគរយកាលពីរដូវកាលមុន ខណៈអាល្លឺម៉ង់ មានការកើនឡើង ២៤ភាគរយ ក្នុងឆ្នាំ២០២១ ហើយចំនួនពាក់កណ្តាលនៃអ្នកទស្សនាថ្មី មានវ័យក្រោម ៣៥ឆ្នាំ៕