(ឡុងដ៏)៖ គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Erick ten Hag បានបង្ហាញថា នៅតែមានក្តីជឿជាក់ទៅកាន់កូនក្រុម ចំពោះខ្សែការពារ Harry Maguire បើទោះបីជាមានការរិះគន់ច្រើនលើរូបគេ ពីសំណាក់ក្រុមអ្នកគាំទ្រក្តី។

Harry បានទទួលការរិះគន់ជាច្រើនពីអ្នកគាំទ្រទាំងក្នុងក្លិបអាជីព Man United ក៏ដូចជាជាមួយជម្រើសជាតិអង់គ្លេសក្នុងរដូវកាលនេះ។ ការរិះគន់ក៏កាន់តែខ្លាំងបន្ទាប់ពីរូបគេធ្វើមិនបានល្អដោយធ្វេសប្រហែស បណ្តាលឲ្យមានការកើតឡើង ២គ្រាប់ដែលក្រុមអង់គ្លេស ទទួលបានលទ្ធផលចាញ់ក្រុមអាល្លឺម៉ង់ ៣-៣ កាលពីថ្ងៃចន្ទនៃការប្រកួតពាន Nations League។

អ្នកចាត់ការ Man United លោក Ten Hag បានលើកឡើងថា «ខ្ញុំនៅតែគាំទ្រគាត់ ព្រោះខ្ញុំជឿជាក់លើគាត់។ ខ្ញុំប្រាកដថាគាត់អាចធ្វើបាន និងបង្វែរបញ្ហាបាន»

គួរបញ្ជាក់ផងថា លីគអង់គ្លេស Premier League សម្រាប់ការប្រជែង ៣ពិន្ទុយ៉ាងសំខាន់ក្លិប Manchester United ត្រូវប៉ះគ្នាក្រុម Manchester City ដែលជាការកក្រើកទីក្រុង Manchester នាថ្ងៃទី០២ ខែតុលា ខណៈខ្សែការពារមានតម្លៃថ្លៃ Maguire ទើបតែលេងបាន ៣ប្រកួតប៉ុណ្ណោះនារដូវកាលនេះ៕