(ភ្នំពេញ)៖ ជីប ម៉ុង លែន នឹងប្រកាសថ្ងៃបើកលក់ជាផ្លូវការគម្រោងថ្មី «ហ្គ្រេនភ្នំពេញស៊ីធី ទីII» នៅថ្ងៃទី០៧-០៩ ខែតុលាខាងមុខនេះ ហើយនេះជាគម្រោងលំនៅឋានដ៏ថ្មីសន្លាងមួយទៀតរបស់ខ្លួន ស្ថិតនៅលើមហាវិថី មិត្តភាព ភ្នំពេញ-ហាណូយផ្ទាល់តែម្តង។

ជាមួយនឹងផែនការពង្រីកគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ដែលជាគម្រោងលំនៅឋានធំជាងគេបង្អស់របស់ ជីប ម៉ុង លែន គម្រោងទី II នេះស្ថិតនៅក្នុងទីតាំងដែលមានសក្ដានុពលខ្ពស់ ជាប់នឹងផ្លូវសំខាន់ដល់ទៅពីរ គឺមហាវិថី មិត្តភាព ភ្នំពេញ-ហាណូយ និងមហាវិថីហ្គ្រេនភ្នំពេញ ហើយអតិថិជននៃគម្រោងទី II នេះ អាចធ្វើដំណើរចេញចូលគម្រោងទី I នៃ ហ្គ្រេនភ្នំពេញស៊ីធី បានដោយងាយស្រួល និងអាចបន្តដំណើរឆ្ពោះទៅកាន់មហាវិថីអង្គរ ផ្លូវ ជា សុផារ៉ា (៥៩៨) និងផ្លូវជាតិលេខ ៥ បានយ៉ាងឆាប់រហ័សទៀតផង។

ជាងនេះទៅទៀត គម្រោងថ្មី ហ្គ្រេនភ្នំពេញស៊ីធី ទីII នឹងនាំមកនូវជម្រើសម៉ូដផ្ទះ មានការបន្ថែមមុខងារថ្មីក្នុងផ្ទះកាន់តែសម្បូរបែប និងទំនើបជាងមុន ធ្វើឱ្យការរស់នៅរបស់អតិថិជនកាន់តែងាយស្រួល ពោរពេញដោយកិត្យានុភាព និងឧត្តមភាព។

គម្រោងថ្មី ទីតាំងថ្មី មុខងារផ្ទះក៏ថ្មី! ជាមួយនឹងការផ្ដល់ជូនពិសេស មិនធ្លាប់មានដល់ទៅពីរ៖

១៖ បង់ត្រឹមតែ 0.67% ក្នុងមួយខែ ឥតគិតការប្រាក់រហូតដល់15ខែ ព្រមទាំងទទួលបានការបញ្ចុះតម្លៃ២%បន្ថែមពីលើទៀតផង

២៖ កម្ចីទិញផ្ទះពីធនាគារ  ជីប ម៉ុង រហូតដល់95%នៃតម្លៃផ្ទះ លោកអ្នកក៏អាចទទួលបានការបញ្ចុះតម្លៃ 8% ភ្លាមៗផងដែរ។

សូមកុំភ្លេចតាមដានការផ្សាយបន្តផ្ទាល់ សន្និសីទសារព័ត៌មានស្តីពីការប្រកាសបើកលក់ គម្រោងថ្មី ហ្គ្រេនភ្នំពេញស៊ីធី ទីII នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ព្រឹកតទៅ ដែលប្រព្រឹត្តនៅសណ្ឋាគារ ហៃយ៉ាត រីជេនស៊ី ភ្នំពេញ៕

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់ឱ្យកាន់តែច្បាស់អំពីគម្រោងថ្មីនេះ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 ឬគេហទំព័រ chipmongland.com ឬក៏ឆាតជាមួយក្រុមការងារតាមតំណភ្ជាប់ Facebook m.me/chipmongland ឬ Telegram t.me/chipmongland