(ស៊ីដនី)៖ សហរដ្ឋអាមេរិក ដណ្តើមបានពានរង្វាន់បាល់បោះពិភពលោក ផ្នែកនារី (FIBA World Cup) ជាលើកទី៤ ជាប់ៗគ្នារបស់ខ្លួន បន្ទាប់ពីយកឈ្នះលើចិន ក្នុងលទ្ធផល ៨៣-៦១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២។

បើទោះបីជាចាញ់ ប៉ុន្តែចិនបានសម្រេចនូវកំណត់ត្រាល្អរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍មួយនេះ។ ចិនក៏បានបញ្ចប់ក្នុងតំណែងជើងឯករងផងដែរ នៅឯព្រឹត្តិការណ៍មួយនេះ ដែលគេហៅឈ្មោះថា FIBA World Championship for Women កាលពីឆ្នាំ១៩៩៤។

គួរជម្រាបថា នៅក្នុងការប្រកួតជម្រុះក្នុងពូលវិញ ចិនបានចាញ់សហរដ្ឋអាមេរិក ក្នុងលទ្ធផល ៧៧-៦៣ ម្តងរួចមកហើយ៕