(ឡុងដ៏)៖ ក្លិប Wolverhampton Wanderers បានសម្រេចបណ្តេញអ្នកចាត់ក្រុម លោក Bruno Lage ចេញពីតំណែង បន្ទាប់ពីការបរាជ័យក្រោមថ្វីជើងក្រុម West Ham ក្នុងលទ្ធផល ២-០ ក្នុងជើងទី១ នាសប្តាហ៍ទី៨ នៃលីគអង់គ្លេស Premier League រដូវកាលនេះ។

លោក Bruno Lage បានចូលមកដឹកនាំបានរយៈពេល ១៦ខែមកហើយ ជំនួសតំណែងលោក Nuno Esoirti Santo ដ្បិតការប្រជែង ៣ពិន្ទុបច្ចុប្បន្ន ក្លិបរកបានតែ ៦ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ៨ប្រកួត ហើយក្លិបបានធ្លាក់ទៅឈរលេខ១៨ ក្បែរបាតតារាងទៀត។

រដូវកាលដំបូងរបស់លោក Bruno Lage បានដឹកនាំ Wolves ឈរលេខរៀងទី១០ នារដូវកាល ២០២១-២០២២ ដ្បិតការដឹកនាំរបស់លោក ឈ្នះសរុបត្រឹម ១៩ប្រកួត និងចាញ់ ២២ប្រកួត។

តំណែងអ្នកចាត់ការថ្មីកំពុងនៅទំនេរ តែបើតាមប្រភពពី Sports Mail បានបង្ហាញការយល់ឃើញថា លោក Pedro Martins ដែលជាអតីតគ្រូក្លិប Olympiacos គឺជាអ្នកអាចមានជម្រើសល្អ និងឥទ្ធិពលមួយ ក្នុងការចូលមកដឹកនាំក្រុមលេងនៅ Premier League នេះជាបន្ត។

ប្រកួតបន្ទាប់ក្លិបចចកខ្មៅ Wolves ត្រូវប្រជែងដណ្តើមយក ៣ពិន្ទុជាមួយតោខៀវ Chelsea នៃជើងទី១ ដែលថ្មីៗនេះស្ថិតក្រោមកការគ្រប់គ្រងរបស់ Bruno Lage ក្លិបក៏ទើបបានសម្រេចកិច្ចសន្យានាំយកអតីតខ្សែប្រយុទ្ធ Diego Costa មកលេងនៅលីគអង់គ្លេសវិញ ដោយគ្មានតម្លៃផ្ទេរផងដែរ៕