(ភ្នំពេញ)៖ ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់កម្រិតពាក់កណ្តាលអាជីព Keller Williams Cambodia league 2022 បានឈានដល់វគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈពេល២ខែជាងមកនេះ។ ដែលការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២២នេះ។

សម្រាប់ក្រុមដែលត្រូវធ្វើការប្រកួតប្រជែងក្នុងវគ្គ ៨ក្រុមចុងក្រោយនេះ ដើម្បីឈានទៅវគ្គ ៤ក្រុមបន្តនោះ មានដូចជាក្រុម Khmer United, TN kandal FC, Marlains FC, Piseth 16 FC, Bayon Wanderers, Avatar FC, Riel Pp FC និងក្រុម Mohahang all-star FC។

គួរបញ្ជាក់ថា សម្រាប់ប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ ពាក់កណ្ដាលអាជីពនេះ ការបង្កើតឡើងដំបូងនៅឆ្នាំ២០១២ ដោយប្រើពាក្យថា (Khmer Real Estate League) ដែលកាលពីពេលនោះ មានត្រឹមតែ ១២ក្រុមចូលរួមប៉ុណ្ណោះ លុះចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ក៏នៅតែប្រើឈ្មោះថា Khmer Real Estate League ដដែល។

សូមបញ្ជាក់ផងដែរថា Khmer Real Estate League ជាក្រុមហ៊ុនរបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ហើយចាប់ពីឆ្នាំ២០១៩ មកពានដល់ពេលនេះ ត្រូវបានប្តូរឈ្មោះមកជា (KW Cambodia League) រហូតមកដល់បច្ចុប្បន្ន លើកលែងតែនៅឆ្នាំ២០២១ ដែលខកខានការរៀបចំការប្រកួតដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩៕