(បរទេស)៖ មានសេចក្តីរាយការណ៍មកថា ផ្ទះកាលពីកុមារភាពរបស់តារាភាពយន្តល្បីអាមេរិក លោក Mark Bahberg បានរងការឆាប់ឆេះ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ខណៈមូលហេតុគឺមិនត្រូវបានបញ្ជាក់ឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។
បើតាមអាជ្ញាធរនៅតំបន់កើតហេតុលោក Paul Burke បាននិយាយថា អគ្គីភ័យបានចាប់ផ្តើមនៅក្នុងផ្ទះក្បែរនោះ នៅប្រហែលម៉ោង១០ព្រឹក ប៉ុន្តែបានរាលដាលដល់អគារចំនួន៣ ផ្សេងទៀតដោយសារតែមានខ្យល់បក់ខ្លាំង។ ក្នុងហេតុការណ៍នេះផងដែរ ក៏មានអ្នកពន្លត់អគ្គិភ័យ២នាក់ បានរងរបួស ហើយប្រជាពលរដ្ឋម្នាក់ត្រុវបានគេបញ្ចូនទៅមន្ទីរពេទ្យ។ តែយ៉ាងណាក្តី មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការឆេះនេះនៅឡើយទេ។
ផ្ទះមួយក្នុងចំណោមផ្ទះដែលបានឆេះនោះ គឺមានផ្ទះមួយរបស់គ្រួសារតារាសម្តែង Wahlberg ធ្លាប់រស់នៅ ខណៈតារារូនេះ បានទៅលេង ក្នុងអំឡុងពេលផលិតខ្សែភាពយន្ត Netflix របស់លោក គឺ Wonderland ក្នុងឆ្នាំ២០១៨ និង ២០១៩។ ជាក់ស្តែង ក្នុងវីដេអូមួយ ដែលបង្ហោះលើបណ្តាញសង្គម គេឃើញតារាសម្តែងរូបនេះ ឈរដោយគ្មានពាក់អាវ នៅមុខផ្ទះនោះ។
គួរជម្រាបថា ផ្ទះដែលរងផលប៉ះពាល់ដោយភ្លើងកាលពីថ្ងៃអាទិត្យនោះ គឺជាប្រភេទស្ថាបត្យកម្មបូស្តុនបុរាណហៅថា ផ្ទះបីជាន់ ដែលបែបគ្រួសារធម្មតា។ លោក Brian Alkins អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គីភ័យនៃទីក្រុង Boston បាននិយាយថា មនុស្ស ១៥ នាក់ត្រូវបានផ្លាស់ ទៅកាន់កន្លែងមានសុវត្ថិភាព។ លោកប៉ាន់ប្រមាណថា ការខូចខាតអគារ គឺមានទំហំទឹកប្រាក់ចំនួន ២លានដុល្លារអាមេរិក៕