(ឧត្តរមានជ័យ)៖ ទស្សនិកជនរំភើបចិត្តខ្លាំងទប់ទឹកភ្នែកមិនជាប់ពេលកំពូលតារាចម្រៀងប្រុសដល់ល្បីប្រចាំស្រុកខ្មែរ ណុប បាយ៉ារិទ្ធ លុតជង្គង់លើកដៃសំពះអរគុណអ្នកគាំទ្ររបស់ខ្លួន ក្នុងព្រឹត្តិការណ៍ ប្រគំតន្រ្តី GANZBERG Uber Music Festival 2022 ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី2 ខែតុលា ឆ្នាំ2022 ។

ក្រោយពិធីបុណ្យអុំទូកដ៏ធំមិនធ្លាប់មាន ក្នុងខេត្តឧត្តរមានជ័យ រកឃើញក្រុមទូកងរខ្លាំងដាច់គេហើយ។

ប្រជាពលរដ្ឋនាំគ្នា ទៅអបអរសាទរជ័យជម្នះនេះ ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG Uber Music Festival រាំលើកដៃតាមចង្វាក់ភ្លេងយ៉ាងសប្បាយ ក្រោយដំណក់ទឹកភ្លៀង ហើយបញ្ចេញស្នាមញញឹម ពេញខេត្តឧត្តមាជ័យធ្វើលោក ណុប បាយ៉ារិទ្ធ មានកម្លាំងចិត្តខ្លាំងណាស់ ជាមួយទឹកដមសម្លេងដ៏ពិរោះហើយក៏លុតជង្គង់លើកដៃសំពះអរគុណអ្នកគាំទ្រ នឹងអរគុណGANZBERGដែលនាំរូបគាត់ទៅឃើញភាពសប្បាយរីករាយនិងក្តីស្រលាញ់ពីបងប្អូនទាំងអស់គ្នាក្នុងខេត្តឧត្តរមានជ័យ៕