(អឺរ៉ុប)៖ ការប្រកួតទី៣ ជើងទី១ ក្នុងវគ្គចែកពូល A នៃការប្រជែងពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2022-23 ក្លិបអ៉ីតាលី Napoli បានវាយបកបំបាក់ក្លិបហូឡង់ Ajax ៦-១ យ៉ាងចាស់ដៃ ដែលលទ្ធផលនេះធ្វើពួកគេលេងទាន់ចាញ់ទេ ក្នុងចំណោម ១១ប្រកួតគ្រប់កម្មវិធីប្រកួតមកនេះ។

ស្ថិតក្នុងពូល A ក្លិបដឹកនាំដោយលោក Luciano Spalletti រកបាន ៩ពិន្ទុពេញ ហើយការរកបាន ៦គ្រាប់នេះ គឺកីឡាករ Raspadori ក៏អាចរកបាន ២គ្រាប់ផងដែរ បន្ទាប់ពីការស៊ុតនាំមុខដោយ Mohammed Kudus នៅអំឡុងពេលចាប់ផ្តើមប្រកួតបាន ៩នាទី។

គួរបញ្ជាក់ផងថា ស្ថិតក្នុងពូល A ការប្រកួតនៅសល់ ៣ប្រកួតទៀតនៃជើងទី២ ដោយមានក្រុម Napoli ឈរកំពូលតារាង ហើយក្រុមហង្សក្រហម Liverpool រកបាន ៦ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុម Rangers ២-០ ដោយឡែក Ajax វិញមានត្រឹម ៣ពិន្ទុបណ្តោះអាសន្ន៕