(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០២២ បានឈានចូលសប្តាហ៍ទី១៩ និងមានគូពិសេសត្រូវជួបគ្នាទៀតរវាងក្រុមម្ចាស់ផ្ទះវិសាខា ស្វាគមន៍ក្រុមភ្ញៀវបឹងកេត នៅក្នុងទឹកដីនៃកីឡដ្ឋាន ព្រីនស៍នាចុងសប្តាហ៍នេះនៅថ្ងៃសៅរ៍ ទី០៨ ខែតុលា វេលាម៉ោង ១៨៖៣០នាទី ល្ងាច។

គួររំលឹកផងថា វិសាខាកាលពីសប្តាហ៍ទី១៨ បានលេងស្មើជាមួយក្រុមក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន នៅក្នុងលទ្ធផល ២ទល់២ កាលពីថ្ងៃសៅរ៍ ទី០១ ខែតុលា កន្លងទៅ នៅកីឡដ្ឋាន អ.អេស.អិន។ វិសាខា ឆ្លងកាត់១៨ប្រកួតមកនេះ ឈ្នះ១១ ស្មើ២ ចាញ់៥ កំពុងឈរនៅចំណាត់ថ្នាក់លេខ២ និងមាន៣៥ បន្ទាប់ពីក្រុមកំពូលតារាងលេខ១ ព្រះខ័នរាជស្វាយរៀង និងមាន៤២ពិន្ទុលើសគេ។

រីឯក្រុមបឹងកេតវិញ កាលពីសប្តាហ៍ទី១៨ ក៏បានយកឈឈ្នះក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ នៅក្នុងលទ្ធផល ១ទល់០ កាលពីថ្ងៃសៅរ៍ ទី០១ ខែតុលា កន្លងទៅនៅទឹកដីនៃកីឡដ្ឋាន ខ.ភ.ម។ បឹងកេតឆ្លងកាត់១៨ប្រកួតមកនេះដូចគ្នា ឈ្នះ៩ ស្មើ៤ ចាញ់៥ និងឈរនៅចំណាត់ថ្នាក់លេខ៣ មាន៣១ពិន្ទុ។

ខាងក្រោមនេះជាកម្មវីធីប្រកួតរបសក្រុមទាំង៨ នៃពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១៩ នាចុងសប្តាហ៍នេះរួមមាន៖

១៖ អង្គរថាយហ្គឺរ Vs កងយោធពលខេមរភូមិន្ទ
២៖ គិរីវង់សុខសែនជ័យ Vs ភ្នំពេញក្រោន
៣៖ ព្រះខ័នរាជស្វាយរៀង Vs ណាហ្គា
៤៖ វិសាខា Vs បឹងកេត៕