(ភ្នំពេញ)៖ កម្មវិធី «ខ្ញុំឆ្នើម»«The Best of Me» ឆ្នាំ២០២២ ទទួលបានការគ្រាំទ្រយ៉ាងខ្លាំង និងមានការចូលរួមពីសិស្សថ្នាក់ទី១២ ប្រមាណ ៨០០នាក់ ពីវិទ្យាល័យចំនួន ១៥ នៅរាជធានីភ្នំពេញ និងតាមបណ្តាសាលាផ្សេងៗទៀតតាមប្រព័ន្ធ Zoom និងការ LIVE ផ្ទាល់ពីទំព័រFacebookផ្លូវការរបស់ ខ្មែរ ប៊ែវើរីជីស។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ក្រោមកម្មវិធីនេះ យើងជឿជាក់ថា នៅពេលខាងមុខនេះ សិស្សានុសិស្សទាំងអស់នឹងនាំដំណឹងល្អដល់ខ្លួនឯង គ្រួសារ និងសាលា ជាមួយនឹងនិន្ទេសល្អ ក៏ដូចជាការសម្រេចចិត្តដ៏ត្រឹមត្រូវមុនចូលថ្នាក់ឧត្តមសិក្សាផងដែរ»

ជាមួយគ្នានេះ លោក ប៊ុន មុន្នី នាយកវិទ្យាល័យឈូកវ៉ា បានឲ្យដឹងថា «តំណាងឲ្យវិទ្យាល័យទាំង ៥ក្នុងថ្ងៃនេះ ខ្ញុំហ៊ានធានាថា សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់ ពិតជាពេញចិត្តកម្មវីធីមួយនេះ ដោយហេតុថា កម្មវិធីនេះនឹងបណ្តុះសិស្សឲ្យក្លាយជាបុគ្គលដែលមានការទទួលស្គាល់នៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរ ក្នុងឆ្នាំ ២០២២នេះ វិទ្យាល័យទាំង ១៥ដែលចូលរួមក្នុង កម្មវិធី «ខ្ញុំឆ្នើម ឬ The Best of Me» រួមមាន៖ វិទ្យាល័យបាក់ទូក វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យទួលទំពូង វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យព្រែកលៀប វិទ្យាល័យ សម្ដេច ហ៊ុន សែន ព្រែកកំពឹស វិទ្យាល័យ ទួលអំពិល វិទ្យាល័យជម្ពូវ័ន វិទ្យាល័យពងទឹក វិទ្យាល័យព្រែកឯង វិទ្យាល័យឬស្សីកែវ វិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី វិទ្យាល័យទួលប្រាសាទសែនសុខ វិទ្យាល័យអរុណវត្តី វិទ្យាល័យឈូកវ៉ា៕