(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំកម្ពុជា បានរបូត ៣ពិន្ទុ ក្នុងជំនួបបើកឆាកវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2023 Qualifiers បន្ទាប់ពីប្រកួតចាញ់ក្រុម U17 ចិន ដោយលទ្ធផល ៩-០ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នេះ។

ការប្រកួតនៅប្រទេសអូស្ដ្រាលីនេះ វគ្គទី១ ក្រុមគោព្រៃជំទង់កម្ពុជា ត្រូវបានក្រុមយុវជនចិន បើកការនាំមុខ ៤គ្រាប់ មុនពួកគេបន្ថែម ៥គ្រាប់ទៀតនៅវគ្គទី២ ដើម្បីធានាជ័យជម្នះ ខណៈកម្ពុជា ពុំមានឱកាសស៊ុតបំប៉ោងសំណាញ់ទីក្រុមចិនបានឡើយ។

សម្រាប់ប្រកួតបន្ទាប់ ក្រុម U17 កម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះអូស្ដ្រាលី នាថ្ងៃទី០៧ ខែតុលា និងចុងក្រោយជួបក្រុមយុវជនកោះម៉ារីអាណាខាងជើង នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ខាងមុខ៕