(ភ្នំពេញ)៖ ចំពោះលោកអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សម្រាប់ការស្កេនទូទាត់ថ្លៃទំនិញនិងសេវាកម្មនានា ឥឡូវនេះអាចមានឱកាសឈ្នះប្រាក់រហូតដល់ ១២ម៉ឺនរៀល​ជារៀងរាល់ខែ ដោយគ្រាន់តែធ្វើការស្កេនទូទាត់តាមអេស៊ីលីដាម៉ូបាល ជាមួយនឹង KHQR របស់អេស៊ីលីដា ឲ្យបានបានច្រើនដងជាងគេ ហើយការឈ្នះនេះ កំណត់យកក្នុងចំនួន ១០០នាក់។ រីឯអ្នកដែលបានស្កេនទូទាត់តាមអេស៊ីលីដាម៉ូបាលជាមួយ KHQR បានច្រើនដងជាងគេ ៥០០នាក់បន្ទាប់នោះ នឹងទទួលបានការ​ឈ្នះប្រាក់ ៨ម៉ឺនរៀល។

ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេនៅកម្ពុជា បាននិងកំពុងជំរុញប្រតិបត្តិការទូទាត់តាមឌីជីថលកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីបង្កើន​ការ​ប្រើប្រាស់អេស៊ីលីដាម៉ូបាល និងជំរុញការប្រើប្រាស់សេវាទូទាត់ឌីជីថលឲ្យកាន់តែខ្លាំងថែមទៀតនោះ ធនាគារអេស៊ីលីដា បានបង្កើតនូវកម្មវិធីពិសេស សម្រាប់អតិថិជន​អេស៊ីលីដាម៉ូបាល ដោយគ្រាន់តែធ្វើការស្កេនទូទាត់តាមអេស៊ីលីដាម៉ូបាលបានច្រើនដងជាងគេ សម្រាប់១០០នាក់ដំបូង នឹងឈ្នះបានទឹកប្រាក់១២ម៉ឺនរៀល និងឆ្នាំប្រាក់៨ម៉ឺនរៀល សម្រាប់អតិថិជន ៥០០នាក់បន្ទាប់នោះ។

ការទូទាត់ច្រើនដង លោកអ្នកនឹងទទួលបានឱកាសឈ្នះបានប្រាក់កាន់តែច្រើន។ ការទូទាត់ចាប់ពី ១ដុល្លារ ឬ៤ពាន់រៀលឡើងទៅ និងកន្លែងតែមួយ នឹងត្រូវបា​ន​រាប់យកតែ ៣ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ការផ្ដល់ជូនពិសេសនេះ នឹងធ្វើឡើងជារៀងរាល់ខែ ចាប់ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២។

ធនាគារនឹងផ្តល់ប្រាក់នេះ ជូនដល់អ្នកដែលទូទាត់ច្រើនជាងគេ ទាំង ៦០០នាក់ នៅរៀងរាល់ពាក់កណ្តាលខែបន្ទាប់ ខណៈដែលលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕