(អាមេរិក)៖ អ្នកដឹកនាំរឿង «Black Panther» លោក Ryan Coogler ថ្មីៗនេះបានបើកជំហរពីអារម្មណ៍ពិតរបស់ខ្លួន ចាប់តាំងពីការស្លាប់របស់តារាសម្តែងល្បី លោក Chadwick Boseman មក។ ផលិតកររូបនេះបានសង្កត់ធ្ងន់ថា ចាប់តាំងពីការបាត់បង់របស់តារារូបនេះ ធ្វើឲ្យលោកស្ទើរតែចាកចេញ ពីវិស័យឧស្សាហកម្មកម្សាន្តតែម្តង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo នៅថ្ងៃទទី០៥ ខែតុលា ឆ្នាំ២០២២។

និយាយនៅក្នុងកិច្ចសម្ភាសន៍មួយ នៅថ្ងៃច័ន្ទសប្តាហ៍នេះ លោក Coogler វ័យ៣៦ឆ្នាំ បានប្រាប់ Entertainment Weekly យ៉ាងដូច្នេះថា «ខ្ញុំបាននៅចំណុចមួយ ដែលហាក់បីដូចជា ខ្ញុំកំពុងដើរចេញពីអាជីវកម្មកម្សាន្តអ៉ីចឹង។ ខ្ញុំមិនដឹងថា តើខ្ញុំអាចផលិតភាពយន្តផ្សេងទៀត ពីរឿង «Black Panther» បានឬអត់ទេ ពីព្រោះវាឈឺចាប់ខ្លាំងណាស់...»

បន្ទាប់ពីការស្លាប់របស់ Boseman ក្នុងខែសីហា ឆ្នាំ២០២២ លោក Coogler បានរកឃើញថា ខ្លួនលោកផ្ទាល់កំពុងមើលវីដេអូរបស់លោកឡើងវិញ ហើយលោកនិង Boseman ហាក់ពិភាក្សាគ្នា អំពីសារសំខាន់នៃ T’Challa និង Wakanda។

សូមជម្រាបថា លោក Boseman តួអង្គ Black Panther បានទទួលមរណភាព ក្នុងវ័យ៤៣ឆ្នាំ ដោយសារតែជំងឺមហារីកពោះវៀនធំ ដំណាក់កាលទី៤៕