(ភ្នំពេញ)៖ TikTok នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានចុះផ្សាយរបាយការណ៍អនុវត្ដគោលការណ៍ណែនាំសហគមន៍ចន្លោះពីខែមេសា ដល់ខែមិថុនា ដែលបានបង្ហាញ​ពីការរីកចម្រើនក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយ TikTok ចង់ផ្ដល់នូវភាពស៊ីជម្រៅចំពោះកិច្ចការទាំងនេះ ដែលនាំឱ្យសម្រេចជោគជ័យដ៏ធំធេងនេះ។

TikTok ផ្តល់អំណាចដល់អ្នកដែលចែករំលែកភាពច្នៃប្រឌិត ចំណេះដឹង និងចំណង់ចំណូលចិត្តជាមួយអ្នកដទៃ នៅពេលដែលពួកគេផ្ដល់ការកម្សាន្ត និងនាំមកនូវភាព​រីករាយដល់សហគមន៍របស់យើង។ ដើម្បីជួយឱ្យផ្លេតហ្វមនៅតែផ្ដល់ភាពកក់ក្ដៅ និងប្រាកដនិយមសម្រាប់អ្នករាល់គ្នា TikTok លុបមាតិកាដែលបំពាន​គោលនយោបាយ​របស់ខ្លួនចេញ។ ប្លេតហ្វមនេះមានបំណងធ្វើឱ្យមានតម្លាភាពអំពីមាតិកាត្រូវបានដកចេញទាំងនោះជាមួយក្រុមអ្នកបង្កើត និងតាមរយៈ​របាយការណ៍​ការអនុវត្តគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។

លោក Cormac Keenan ប្រធានផ្នែកទំនុកចិត្ដ និងសុវត្ថិភាពនៅ TikTok បានឱ្យដឹងថា ព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហាថ្មីនោះទេ តែអ៊ីនធឺណិតផ្តល់នូវ​លទ្ធភាពថ្មី​ដល់បញ្ហាប្រឈមចាស់។ យើងទទួលស្គាល់នូវផលប៉ះពាល់ដែលព័ត៌មានក្លែងក្លាយ អាចកើតមាននៅក្នុងការធ្វើឱ្យបាត់បង់ជឿទុកចិត្ត លើសុខភាពសាធារណៈ ដំណើរការបោះឆ្នោត ការពិត និងវិទ្យាសាស្ត្រ។ យើងប្តេជ្ញាធ្វើជាផ្នែកមួយនៃដំណោះស្រាយ និងចាត់ទុកព័ត៌មានក្លែងក្លាយជាករណីធ្ងន់ធ្ងរបំផុត។

លោក Cormac Keenan បានអះអាងទៀតថា យើងប្រកាន់យកនូវវិធីសាស្រ្តច្រើនយ៉ាងក្នុងការបញ្ឈប់ពីការរីករាលដាល ខណៈពេលដែលការបង្កើនព័ត៌មានត្រឹមត្រូវ និងការវិនិយោគលើការអប់រំអក្ខរកម្មឌីជីថល ដើម្បីជួយដោះស្រាយបញ្ហាធំៗ។

គោលនយោបាយសុចរិតភាពរបស់ TikTok មានគោលបំណងលើកកម្ពស់បទពិសោធគួរឱ្យទុកចិត្ត និងពិតប្រាកដ។ គោលនយោបាយទប់ស្កាត់ព័ត៌មានក្លែងក្លាយ​បង្កគ្រោះរបស់ប្លេតហ្វមនេះ ហាមឃាត់មាតិកាដែលអាចបំភាន់សហគមន៍របស់យើង អំពីនីតិវិធីដោះស្រាយកង្វះមហាជន សុខភាពសាធារណៈ ឬសុវត្ថិភាព។ ជាឧទាហរណ៍ TikTok មិនអនុញ្ញាតឱ្យមានព័ត៌មានក្លែងក្លាយផ្នែកវេជ្ជសាស្ដ្រអំពីថ្នាំបង្ការ ឬ COVID -19 ហើយមិនអនុញ្ញាតឱ្យមានព័ត៌មានខុស អំពីការបោះឆ្នោត​នោះទេ។ គោលការណ៍ទាំងនេះអាចត្រូវបានអនុវត្តចំពោះមាតិកាដ៏ធំទូលាយ ហើយយោងតាមផែនការ មាតិកានេះត្រូវបានផ្លាស់ប្តូរឥតឈប់ឈរ ជារឿយៗ​ដោយផ្អែក​លើអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោក។

បន្ថែមពីលើការដកចេញនូវមាតិកាដែលមិនត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ ឬសហគមន៍ TikTok ក៏ដកចេញនូវគណនីដែលប៉ងបំភាន់ដល់មហាជន ឬប្រើប្រាស់ TikTok ដើម្បីបោកបញ្ឆោតមតិសាធារណៈផងដែរ។ វិធានការទាំងនេះមានចាប់ពីការបង្កើតគណនីមិនពិត ឬក្លែងក្លាយ រហូតដល់កិច្ចខិតខំប្រឹងប្រែង​ដ៏ប៉ិនប្រសប់​ក្នុងការបំផ្លាញទំនុកចិត្តសាធារណៈ។ តួអង្គទាំងនេះមិនដែលឈប់អភិវឌ្ឍយុទ្ធសាស្ត្ររបស់ពួកគេទេ ហើយ TikTok បន្តស្វែងរកការពង្រឹងគោលនយោបាយរបស់ខ្លួន នៅពេលដែល TikTok រកឃើញប្រភេទមាតិកា និងអាកប្បកិរិយាថ្មីៗ។

នៅ TikTok ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងអ្នកជំនាញផ្នែកសុវត្ថិភាពរាប់ពាន់នាក់ ធ្វើការរួមគ្នាដើម្បីអនុវត្តគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ ដើម្បីធ្វើ​វាឱ្យ​មានប្រសិទ្ធភាពក្នុងទ្រង់ទ្រាយធំ TikTok បន្តវិនិយោគលើយន្ដការសម្រាប់រាយការណ៍មាតិកាបំពាន ព្រមទាំងការកែសម្រួលដោយផ្អែកលើបច្ចេកវិទ្យា។ ប្លេតហ្វម ពឹងអាស្រ័យលើការកែសម្រួលដោយស្វ័យប្រវត្តិ នៅពេលដែលប្រព័ន្ធនេះមានទំនុកចិត្តខ្ពស់ថា មាតិកានោះបានបំពាន។ ដូច្នេះ ប្លេតហ្វម អាចលុបនូវរាល់​ការបំពាន​គោលនយោបាយរបស់ខ្លួនភ្លាមៗ។

យ៉ាងណាមិញ ព័ត៌មានក្លែងក្លាយមានលក្ខណៈខុសប្លែកពីបញ្ហានៃមាតិកាផ្សេងទៀត។ បរិបទ និងការត្រួតពិនិត្យការពិតមានសារៈសំខាន់ណាស់​ក្នុងការអនុវត្ត​គោល​នយោបាយទប់ស្កាត់ព័ត៌មានក្លែងក្លាយរបស់ខ្លួនឱ្យបានជាប់លាប់ និងត្រឹមត្រូវ។ ដូច្នេះ ខណៈពេលដែល TikTok ប្រើគំរូកម្មវិធីវិភាគទិន្នន័យដោយស្វ័យប្រវត្ដិ ដើម្បីជួយរកឱ្យឃើញព័ត៌មានក្លែងក្លាយដែលអាចកើតមាននោះ វិធីសាស្រ្តចុងក្រោយនៅថ្ងៃនេះ គឺត្រូវឱ្យក្រុមកែសម្រួលរបស់ខ្លួនធ្វើការវាយតម្លៃ បញ្ជាក់ និងលុបការរំលោភបំពានលើព័ត៌មានក្លែងក្លាយចេញ។

TikTok មានក្រុមអ្នកកែសម្រួលឯកទេសចំពោះព័ត៌មានក្លែងក្លាយ ដែលបានបង្កើនការបណ្តុះបណ្តាលជំនាញ និងឧបករណ៍ដើម្បីចាត់វិធានការលើព័ត៌មានក្លែងក្លាយ។ នេះរួមបញ្ចូលទាំងការចូលដោយផ្ទាល់ទៅកាន់ដៃគូត្រួតពិនិត្យការពិតរបស់ខ្លួន ដែលជួយវាយតម្លៃភាពត្រឹមត្រូវនៃមាតិកា។ TikTok មានដៃគូត្រួតពិនិត្យការពិត​ជាច្រើ​ន​នៅជុំវិញពិភពលោកដែលពិនិត្យមើលខ្លឹមសារមាតិកាជាង ៣០ភាសា ដៃគូត្រួតពិនិត្យការពិតទាំងអស់​របស់ខ្លួន​ត្រូវបានទទួលស្គាល់​ដោយបណ្តាញ​ត្រួតពិនិត្យ​ការពិត​អន្តរជាតិ ជាហត្ថលេខីដែលបានផ្ទៀងផ្ទាត់នៃក្រមគោលការណ៍របស់បណ្តាញត្រួតពិនិត្យការពិតអន្តរជាតិ។

ដោយមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលមាតិកាកំពុងត្រូវបានពិនិត្យការពិត ឬនៅពេលដែលមាតិកាមិនអាចបញ្ជាក់បានតាមរយៈការពិនិត្យមើលការពិត វានឹងត្រូវបានចាត់ចូលជាប្រភេទ គ្មានសិទ្ធិទទួលបានការណែនាំចំពោះ For You feeds។ ប្រសិនបើអ្នកពិនិត្យការពិតបញ្ជាក់ថា វាជាមាតិកាក្លែងក្លាយ TikTok ទំនងវាត្រូវលុបវីដេអូចេញពីផ្លេតហ្វមរបស់ខ្លួន ឬដាក់វីដេអូនេះទៅក្នុងប្រភេទ គ្មានសិទ្ធិទទួលបានការណែនាំចំពោះ For You feeds។

ដើម្បីបន្តសមត្ថភាពស្វែងរក និងលុបព័ត៌មានក្លែងក្លាយ TikTok បានធ្វើការវិនិយោគសំខាន់ៗមួយចំនួននៅឆ្នាំនេះ រួមមាន៖

* បន្តការវិនិយោគគំរូកម្មវិធីវិភាគទិន្នន័យដោយស្វ័យប្រវត្ដិ និងបង្កើនសមត្ថភាពវិភាគលើគំរូទាំងនេះយ៉ាងឆាប់រហ័ស ស្របទៅតាមការផ្លាស់ប្តូរ​ឥតឈប់ឈរ​នៃការវិវត្ដន៍ព័ត៌មានក្លែងក្លាយ។
* ធ្វើឱ្យប្រសើរឡើងនូវការរកឃើញនៃសំឡេង និងរូបភាពដែលបំភាន់ ដើម្បីកាត់បន្ថយមាតិកាបោកប្រាស់។
* ណែនាំមូលដ្ឋានទិន្នន័យនៃការអះអាងដែលបានត្រួតពិនិត្យការពិតពីមុន ដើម្បីជួយអ្នកកែសម្រួលព័ត៌មានក្លែងក្លាយដោយធ្វើការសម្រេចចិត្តបានរហ័ស និងត្រឹមត្រូវ។
* ដំណើរការកម្មវិធីស៊ើបអង្កេតយ៉ាងសកម្មជាមួយអ្នកត្រួតពិនិត្យការពិតរបស់ខ្លួន ដែលរាយការណ៍មាតិកាបំពានថ្មី និងផ្លាស់ប្ដូរឥតឈប់ឈរ ដែលពួកគេកំពុង​មើលឃើញនៅលើអ៊ីនធឺណិត។ នេះអនុញ្ញាតឱ្យយើងរកមើលមាតិកាបំពានទាំងនេះនៅលើប្លេតហ្វមរបស់យើង និងលុបចោលរាល់ការបំពាន។

ចាប់តាំងពីការចាប់ផ្តើមកម្មវិធីនេះកាលពីត្រីមាសមុន TikTok បានកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយចំនួន ៣៣ ដែលបណ្តាលឱ្យមានការលុបវីដេអូចំនួន ៥៨០០០ឃ្លីប ចេញពីផ្លេតហ្វម។ ខណៈការបំពានលើគោលនយោបាយសុចរិតភាព និងភាពត្រឹមត្រូវរបស់ TikTok មានត្រឹមចំនួនតិចជាង ១ភាគរយ នៃវីដេអូ​ដែលត្រុវលុបចោលទាំងអស់ ការវិនិយោគចេះតែបន្ដទាំងនេះបានផ្ដល់នូវគុណប្រយោជន៍ចំពោះការរកឃើញ និងការអនុវត្ដដ៏សកម្ម​នៃគោលនយោបាយ​ទាំងនេះរបស់ខ្លួន។

TikTok ជឿជាក់យ៉ាងមុតមាំថា កិច្ចសហការជាមួយអ្នកជំនាញ គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។ ប្លេតហ្វមនេះ មានការប្រាស្រ័យទាក់ទងជាទៀងទាត់​ជាមួយក្រុមប្រឹក្សា​ពិគ្រោះអំពីមាតិកា/សុវត្ថិភាព ក្រុមអ្នកស្រាវជ្រាវ ក្រុមអង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។ កិច្ចសហការនេះ​មិនត្រឹមតែ​ជួយពង្រឹងគោលនយោបាយរបស់ TikTok និងចំណេះដឹងទូទៅអំពីនិន្នាការ និងបញ្ហាប៉ុណ្ណោះទេ វាក៏អាចឱ្យប្លេតហ្វម​បង្កើននូវទំនុក​ចិត្ដចំពោះកម្មវិធី​ទូរស័ព្ទរបស់ខ្លួនផងដែរ។

ឧទាហរណ៍ TikTok បានបង្កើតមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលនៅក្នុងកម្មវិធីទូរស័ព្ទរបស់យើងជាមួយនឹងមាតិកា ដែលមានគោលបំណងផ្ដល់ នូវជំនាញចេះ​វាយតម្លៃ​មាតិកា​ពួកគេប្រើប្រាស់ ដោយបង្ហាញមាតិកាពីអ្នកជំនាញនៅ MediaWise និងសមាគមជាតិនៃការអប់រំអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ។

ដើម្បីលើកកម្ពស់ភាពត្រឹមត្រូវនៃការបោះឆ្នោត TikTok បង្កើតមជ្ឈមណ្ឌលបោះឆ្នោត ដើម្បីផ្តល់សិទ្ធិទទួលបានព័ត៌មានពិតអំពីការបោះឆ្នោត និងការបោះឆ្នោតក្នុងស្រុក [ពីអង្គការនានាដូចជា សមាគមជាតិនៃរដ្ឋមន្ដ្រីការបរទេស និង Ballotpedia]។ ដើម្បីគាំទ្រដល់សុខភាពសាធារណៈ ប្រជាពលរដ្ឋអាចចូលមើលព័ត៌មានអំពី COVID-19 និងជំងឺអុតស្វាពីអង្គការសុខភាពពិភពលោកតាមរយៈ hashtag PSAs និងស្លាកនៅលើវីដេអូ។

TikTok នឹងបន្តនិយាយឡើងវិញអំពីរបៀបដែលប្លេតហ្វមដោះស្រាយបញ្ហាប្រឈមនេះ ហើយ TikTok ស្គាល់ Ballotpedia ថា ការងាររបស់ខ្លួននឹងមិនបញ្ចប់ឡើយ។ ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់ TikTok ក្នុងកិច្ចការពារប្លេតហ្វមរបស់ខ្លួន សូមចូលទៅកាន់មជ្ឈមណ្ឌលតម្លាភាព៕