(ឡុងដ៍)៖ សមាគមកីឡាប្រដាល់អន្តរជាតិ (IBA) ដែលដឹកនាំដោយរុស្ស៊ី នៅថ្ងៃពុធ បានលុបចោលការហាមឃាត់លើកីឡាករប្រដាល់ស្ម័គ្រចិត្តមកពីប្រទេសរុស្ស៊ី និងបេឡារុស ហើយបានលើកឡើងថា ខ្លួននឹងអនុញ្ញាតឲ្យពួកគេចូលរួមប្រកួត ជាមួយនឹងទង់ និងភ្លេងជាតិ នៅក្នុងព្រឹត្តិការណ៍ទាំងឡាយ ជាមួយនឹងប្រសិទ្ធិភាពភ្លាមៗ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

ស្ថាប័នគ្រប់គ្រងកីឡាប្រដាល់ពិភពលោក ដែលបានធ្វើផ្ទុយនឹងអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកមួយនេះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឹក្សារបស់ខ្លួនបានបោះឆ្នោតដើម្បីធ្វើការផ្លាស់ប្តូរ។

ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom គឺជាម្ចាស់ឧបត្ថម្ភធំជាងគេរបស់ IBA ដែលពីមុនគេស្គាល់ថា AIBA។

«IBA ជឿជាក់យ៉ាងខ្លាំងថា នយោបាយ មិនគួរមានឥទ្ធិពលណាមួយទៅលើវិស័យកីឡានោះទេ។ អត្តពលិកទាំងអស់គួរតែទទួលបានលក្ខខណ្ឌស្មើគ្នា»។ នេះបើតាម IBA បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍។

«ទាំងក្រុមរុស្ស៊ី និងបេឡារុស នឹងអាចចូលរួមប្រកួត ស្ថិតក្រោមទង់ជាតិរបស់ពួកគេ ហើយភ្លេងជាតិនឹងត្រូវបន្លឺឡើង ក្នុងករណីពួកគេឈ្នះមេដាយមាស»

សូមជម្រាបថា អត្តពលិក អាជ្ញាកណ្តាល និងចៅក្រមមកពីប្រទេសទាំងពីរ ត្រូវបានហាមឃាត់ ចាប់តាំងពីខែមីនាពីការប្រកួតអន្តរជាតិរបស់ IBA បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី កាលពីខែកុម្ភៈ លើប្រទេសអ៊ុយក្រែន៕