(បរទេស)៖ ក្រុមហ៊ុន Amazon Inc កំពុងប្រឈមនឹងមុខនឹងការផាកពិន័យជាលើកដំបូងខ្ទង់ ២០ម៉ឺនដុល្លារអាមេរិកនៅក្នុងប្រទេសរុស្ស៊ី ជុំវិញមូលហេតុមិនព្រមលុបមាតិកាដែលរដ្ឋាភិបាលរុស្ស៊ីចាត់ទុកថាខុសច្បាប់។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

ប្រភពពីសារព័ត៌មាន TASS បានដកស្រង់ពាក្យសម្តីរបស់តុលាការទីក្រុងមូស្គូដោយនិយាយថា មានសំណុំរឿងចំនួនពីរ ដែលរុស្ស៊ីកំពុងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon ខណៈវាពាក់ព័ន្ធនឹង «ការរំលោភលើនីតិវិធីនៃការរឹតត្បិតសិទ្ធិទទួលបានព័ត៌មាន» ដែលស្របតាមច្បាប់រុស្ស៊ី។ ប្រភពដដែលបានបន្តទៀតថា Amazon អាចនឹងប្រឈមមុខនឹងការផ្តន្ទាទោសក្នុងទម្រង់នៃការផាកពិន័យសរុបរហូតដល់ ២០៣,៧៣៨ដុល្លារអាមេរិកឯណោះ។

តែយ៉ាងណា TASS មិនបានបញ្ជាក់លម្អិតពីខ្លឹមសារដែល Amazon ត្រូវបានគេចោទប្រកាន់ថាបានធ្វើខុសច្បាប់រុស្ស៊ីនោះទេ។

គួរបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃអង្គារ តុលាការស្រុក Tagansky របស់ទីក្រុងម៉ូស្គូ ក៏បានផាកពិន័យសេវាកម្មផ្សាយរបស់ Amazon ដែល ដោយក្នុងនោះត្រូវបានគេឱ្យដឹងថាវាមានតម្លៃប្រមាណ ៦៧,៨៨២ដុល្លារជុំវិញការបង្ហោះវីដេអូសម្ភាសន៍ជាមួយឥស្សរជននយោបាយអ៊ុយក្រែនដែលរុស្ស៊ីអះអាងថាជាព័ត៌មាន «ក្លែងក្លាយ»