(ភ្នំពេញ)៖ លោក Cedric Batteur ម្ចាស់ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory និងលោក Pierre Eric DAUXERRE នាយកប្រតិបត្តិក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory បានចុះទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា ដើម្បីបង្ហាញពីការគាំទ្រចំពោះវត្តមានដ៏រឹងមាំរបស់ Physiolac នៅក្នុងវិស័យឧស្សាហកម្ម​ម្សៅទឹកដោះគោ​​នៅទីផ្សារប្រទេសកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ចកាលពីដើម្បីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ លោក Pierre Eric DAUXERRE បានក៏ចូលរួមការរៀបចំពិធីជប់លៀងអាហារពេលល្ងាច ដែលប្រារព្វឡើងដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជនកំពូលទាំង ២០រូប ដែលនៅតែបន្តផ្តល់ការគាំទ្រដល់ផលិតផល Physiolac អស់រយៈពេលជាង ១០ឆ្នាំមកនេះ។

ថ្លែងនាឱកាសនោះ លោក Pierre Eric DAUXERRE បានបញ្ជាក់ថា ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory គ្រប់គ្រងផលិត Physiolac គឺជាក្រុមហ៊ុនធំមួយ​នៅប្រទេសបារាំងមានបុគ្គលិកជាង ១២០០នាក់។​ វាជាក្រុមហ៊ុន​លក្ខណៈគ្រួសារមួយ ដែលផ្តល់សារៈសំខាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ផលិតផល Physiolac។ យើងចាប់ផ្តើមការផលិតកាលពី ១០ឆ្នាំមុន ហើយវាដំណើរការបានយ៉ាងល្អ។

លោកបានបន្តថា Physiolac ជាផលិតផលដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ពីប្រទេសបារាំង ហើយក្រៅពីមានផលិតផលសម្រាប់ទារ Physiolac ក៏បានបង្ហាញនូវ​ផលិតផលចុងក្រោយ និងអស្ចារ្យរបស់យើងគឺ Physiolac សម្រាប់អ្នកម្តាយផងដែរ។

សូមបញ្ជាក់ថា Physiolac គឺជាយីហោអាហារូបត្ថម្ភទារករបស់ Laboratoires Gilbert ដែលជាមន្ទីរពិសោធន៍ឱសថ របស់ប្រទេសបារាំង និងជាអាជីវកម្មគ្រួសារ​របស់ជនជាតិន័រមែន ដែលប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះគុណភាពនៃផលិតផល។ អ្វីដែលកុមារត្រូវការសម្រាប់សុខភាព និងការលូតលាស់រឹងមាំ គឺមាននៅក្នុង​ម្សៅទឹក​ដោះគោដែលមានគុណភាពរបស់ Physiolac។ វាមានផ្ទុកសារធាតុ DHA សម្រាប់ការអភិវឌ្ឍការយល់ដឹងកុមារ FOS និង GOS Fibers សម្រាប់ការរំលាយអាហារ និងការអភិវឌ្ឍន៍ភាពស៊ាំរបស់កុមារ។

ជាមួយគ្នានេះ លោក Pierre Eric DAUXERRE បានថ្លែងឱ្យដឹងថា ដោយសារតែសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មក Physiolac បានក្លាយជាជម្រើសមួយក្នុង ចំណោមជម្រើសកំពូលសម្រាប់អ្នកម្តាយជាច្រើនរូបក្នុងប្រទេសកម្ពុជា។

លោក Pierre Eric DAUXERRE ក៏បានថ្លែងអំណរគុណដល់ឱពុកម្តាយ នៅប្រទេសកម្ពុជាគ្រប់រូប ដែលបានសម្រេចចិត្តជ្រើសរើស​ផលិតផល សម្រាប់កូនៗ​ជាទី​ស្រឡាញ់របស់ពួកគេ។ Physiolac ប្តេជ្ញាបន្តផ្តល់នូវផលិតផល ដែលមានគុណភាពខ្ពស់សម្រាប់សុខភាពកូនរបស់អ្នក។

សូមបញ្ជាក់ថា Physiolac ផ្តល់ជូនលោកអ្នកនូវរូបមន្តថ្មីពិសេស និងគុណភាពខ្ពស់ដែលបង្កើតឡើងដោយអ្នកជំនាញអាហារូបត្ថម្ភទារក និងផលិតនៅប្រទេសបារាំង (មិនរាប់បញ្ចូលគ្រាប់ធញ្ញជាតិ)។ របបអាហារដែលសម្របខ្លួនជាពិសេស ទៅនឹងតម្រូវការអាហារូបត្ថម្ភរបស់កុមារ ដែលស្របតាមបទប្បញ្ញត្តិ ធានានូវសុខុមាលភាព​រយៈពេលវែង និងការអភិវឌ្ឍនល្អ។ នេះជាមូលហេតុដែល Physiolac ប្តេជ្ញាចិត្តក្នុងការគិតគូរដល់សុខុមាលភាពអាហារូបត្ថម្ភរបស់កុមារ៕