(ភ្នំពេញ)៖ អតិថិជនតែបៃតងអូអ៊ិឈិ មួយរូបទៀតហើយ ដែលមានគណនី Facebook ឈ្មោះ Bros Toch Chom Nan កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានមាន​សំណាង​ឈ្នះរង្វាន់ធំ​ម៉ូតូហុងដា ADV ពីក្រុមហ៊ុនតែបៃតងអូអ៊ិឈិ។

ជាមួយនិងក្តីរំភើបរីករាយក្រោយដឹងថាខ្លួនពិតជាឈ្នះរង្វាន់ម៉ូតូហុងដា ADV ពីតែបៃតងអូអ៊ិឈិ ម្ចាស់គណនី Facebook រូបនេះ បានបង្ហោះសារ រួមទាំងគម្រប់កំប៉ុង​ត្រូវរង្វាន់លើបណ្តាញសង្គម Facebook រៀបរាប់យ៉ាងដូចនេះថា «ពីមុនខ្ញុំគិតថា រង្វាន់ពិតជាគ្មានពិតនោះទេ តែឥឡូវខ្ញុំពិតជាជឿខ្លាំងហើយថារង្វាន់ពិតជាមានមែន ថ្ងៃនេះខ្ញុំទទួលបានរង្វាន់ធំ​ពីតែអូអ៊ិឈិម៉ូតូមួយគ្រឿង»

សូមបញ្ជាក់ថា រង្វាន់ជាច្រើនរបស់តែប៉ៃតងអូអ៊ិឈិ កំពុងរង់ចាំលោកអ្នក។ អ្នកគ្រប់គ្នាអាចក្លាយជាម្ចាស់រង្វាន់ បានយ៉ាងងាយស្រួល ដោយគ្រាន់តែពិសាតែបៃតង អូអ៊ិឈិ រសជាតិណាមួយដែលអ្នកចូលចិត្ត ហើយពិនិត្យមើលរង្វាន់នៅក្រោមគំរបដប អ្នកពិតជាអាចក្លាយជាអ្នកឈ្នះរង្វាន់បន្ទាប់៕