(អាមេរិក)៖ ខ្សែបម្រើប្រយុទ្ធក្លិប Columbus Crew កីឡាករ Lucas Zelarayan បានបង្កើតកំណត់ត្រាថ្មីផ្ទាល់ខ្លួន និងអស្ចារ្យបំផុតប្រចាំលីគកំពូល Major League Soccer ដែលរូបគេបានទាត់បាល់ (Free Kick) បំប៉ោងសំណាញ់ទីបានសម្រេចក្នុងរយៈចំងាយ ៥១ម៉ែត្រ។

នេះបានក្លាយជាកំណត់ត្រាថ្មីដំបូងប្រចាំលីគ MLS របស់សហរដ្ឋអាមេរិក ដែលមានចំងាយឆ្ងាយជាងគេនៃប្រវត្តិសាស្ត្រលីគ ដែលធ្វើបាននៅនាទី៣៦ ដោយកីឡាករ Lucas Zelarayan សញ្ជាតិអាមេនី ស្ថិតក្នុងការប្រកួតដែលក្លិប Columbus Crew ស្មើគ្នា ២-២ ជាមួយក្លិប Charlotte FC នារដូវកាល ២០២២-២៣។

ប្រភពពី MLS Communications បានបង្ហាញថា ការធ្វើបានដោយ Zelarayan នេះជាកំណត់ត្រាថ្មីដែលជាការស៊ុតបាល់បញ្ចូលទីឆ្ងាយជាងគេ គិតចាប់តាំងពីបានបង្កើតការកត់ត្រាស្ថិតិទុកកាលឆ្នាំ២០១០ ខណៈដែលនៅឆ្នាំ២០១១ ខ្សែប្រយុទ្ធ James Smith ក៏ធ្វើបាននៅចំងាយប្រមាណ ៤៧ម៉ែត្រផងដែរ។

បញ្ជាក់ផងថា ជាបណ្តោះអាសន្នស្ថិតក្នុងតារាងលីគ MLS ក្លិប Columbus Crew កំពុងឈរនៅលេខរៀងទី១៣ រកបាន ហើយគិតមកទល់ពេលនេះកីឡាករ Zelarayan កំពុងរកបាន ៣០គ្រាប់ក្នុង ៨៥ប្រកួត និងមាន ១៧គ្រាប់ជាការស៊ុតបានសម្រេច នៅក្រៅខ្សែបន្ទាត់សំណាញ់ទី ចាប់តាំងពីឆ្នាំ២០២០។

គ្រាប់បាល់របស់ Zelarayán ពីចម្ងាយ ៥១ម៉ែត្រ ក្លាយជាគ្រាប់ទី២ ដែលឆ្ងាយជាងគេបំផុតនៅក្នុងលីគ MLS ដែលមានកីឡាករ Sebastián Ferreira ធ្វើបាន ៥៥ម៉ែត្រ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២៕