(សេវីឡា)៖ ក្លិប Sevilla លេងនៅលីគ La Liga ដែលកំពុងជួបការលំបាកនោះ បានបញ្ចប់តំណែងគ្រូបង្វឹក Julen Lopetegui នៅថ្ងៃពុធ បន្ទាប់ពីពួកគេបានចាញ់ ៤-១ ក្នុងទឹកដី ក្រោមថ្វីជើងក្រុមរបស់អាល្លឺម៉ង់ Borussia Dortmund ជាការប្រកួតក្នុងលីគ UEFA Champions League។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។
អតីតក្រុមជើងឯកពានរង្វាន់ Europa League ៦រដូវកាលនេះ បានបន្តការចាប់ផ្តើមដ៏អាក្រក់របស់ពួកគេ សម្រាប់យុទ្ធនាការ Champions League ដោយបានឈ្នះតែ ១ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់ គិតមកដល់ពេលនេះសម្រាប់រដូវកាលនេះ។
Sevilla កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី១៧ ក្នុងតារាងលីគ La Liga ដោយមាន ៥ពិន្ទុ ដែលមានតែ ១ពិន្ទុប៉ុណ្ណោះលើតំបន់កាត់ចេញ ជាការចាប់ផ្តើមដ៏អាក្រក់របស់ពួកគេសម្រាប់លីគក្នុងរដូវកាលនេះ ចាប់តាំងពីបានដំឡើងទៅលេងនៅលីគកំពូលអេស្ប៉ាញវិញក្នុងឆ្នាំ២០០១។
Lopetegui បានដឹកនាំ Sevilla បន្តកំណត់ត្រាឈ្នះពានរង្វាន់ Europa League ជាលើកទី៦ កាលឆ្នាំ២០២០ ខណៈក្លិបបានសម្រេចតែងតាំងលោក Jorge Sampaoli ជាអ្នកចាត់ការជំនួយ នាមជាអតីតគ្រូនៅរដូវកាល២០១៦-១៧៕