(មេនឆេស្ទើ)៖ គ្រូបង្វឹកក្លិបមេឃខៀវ Manchester City លោក Pep Guardiola បានលើកឡើងថា កីឡាករ Kyle Walker មានបញ្ហារបួសពោះ ដែលនឹងធ្វើឲ្យរូបលោក ត្រូវអវត្តមានពីការប្រកួត ២-៣សប្តាហ៍ បណ្តាលឲ្យមានការសង្ស័យចំពោះការបង្ហាញកាយសម្បទា របស់ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ សម្រាប់ការប្រកួតនៅព្រឹត្តិការណ៍ World Cup ផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

Walker បានខកខានការប្រកួត Champions League របស់ City ក្នុងលទ្ធផលឈ្នះ ៥-០ លើក្រុមភ្ញៀវ FC Copenhagen កាលពីថ្ងៃពុធ បន្ទាប់ពីត្រូវបានដូរចេញនៅតង់ទី១ ក្នុងការប្រកួតរបស់ City ឈ្នះ ៦-៣ លើក្រុម Manchester United ក្នុងលីគ Premier League កាលពីរាត្រីថ្ងៃអាទិត្យ។

កីឡាកររូបនេះបច្ចុប្បន្ន កំពុងប្រជែងជាមួយនឹងពេលវេលា ដើម្បីអាចត្រៀមខ្លួនរួចរាល់សម្រាប់ការចាប់ផ្តើមសម្រាប់ប្រទេសរបស់លោក នៅក្នុងការប្រកួតបើកឆាក World Cup របស់ពួកគេ ប៉ះក្រុមអ៊ីរ៉ង់នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។

«ខ្ញុំដឹងថាវាសំខាន់ប៉ុណ្ណាដែលព្រឹត្តិការណ៍ World Cup សម្រាប់កីឡាករម្នាក់ៗ» នេះបើតាមសម្តីលោក Guardiola បានលើកឡើង។ «ខ្ញុំមិនដឹងថាតើនឹងអាចទៅរួច ឬអត់នោះទេ»