(បាត់ដំបង)៖ ផាកកាហ្វេ សាខាខេត្ដបាត់ដំបង បានសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារ និងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្ត ដែលកំពុងរីកចម្រើនក្នុងវិស័យទេសចរណ៍នេះ។
ខេត្តបាត់ដំបង ជាតំបន់មួយដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនរួមមាន ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មជាដើម។ ដោយឡែកចំពោះហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាបម្រើឱ្យវិស័យទេសចរណ៍បានរីកចម្រើនឡើងផងដែរដូចជា ផ្លូវថ្នល់ សួនច្បារ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ការដឹកជញ្ជូន មណ្ឌលកម្សាន្តមនុស្សពេញវ័យ ដែលជំរុញការរៀបចំតំបន់ទេសចរណ៍ជាច្រើនកន្លែងសម្រាប់ភ្ញៀវទេសចរណ៍ មកលំហែកំសាន្ដ និងស្នាក់នៅក្នុងខេត្ដប្រកបដោយផាសុកភាព។
ក្រៅពីនេះនៅមានដងស្ទឹងសង្កែ ដែលជាគោលដៅទេសចរណ៍បែបវប្បធម៌ ប្រវត្ដិសាស្ដ្រ ធម្មជាតិ និងកែច្នៃ ជាសក្ដានុពលដ៏សំខាន់។ ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរ និង មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ព្រមទាំងប្រជាជនជាច្រើនកុះករទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយ ដែលផ្តោតលើអាហារ និងភេសជ្ជៈសុខភាព ពង្រីកការវិនិយោគមកដល់។
ជាមួយនឹងការបង្កើតការងារប្រមានជាង៣០កន្លែង និងការបណ្តុះបណ្តាលធនធានមនុស្សតាមលក្ខណៈស្តង់ដាអន្តរជាតិ និងជុំរុញការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក ដើម្បីលើកស្ទួយជីវភាពកសិករកម្ពុជាយើង ក្នុងគោលដៅចូលរួមជាមួយយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ធយភាពក្រីក្រ។
គួររំលឹកផងដែរថា ផាកកាហ្វេ ជាភោគជនីយដ្ឋានដែលបម្រើជូនអាហារ ភេសជ្ជៈសុខភាព ដូចជា គុយទាវ កាហ្វេ ដែលមានរសជាតិឈ្ងុយឆ្ញាញ់ និងជាទីកន្លែងបង្កើនមិត្តភាព សហគ្រិនភាព ដៃគូរពាណិជ្ជកម្ម ដោយ គ្រប់ភេសជ្ជៈបានប្រើទឹកឃ្មុំ, ទឹកដោះគៅស្រស់អត់ជាតិខ្លាញ់, អាហារអត់ប៊ីចេង, និងប្រេងអូលីវ ល្អពិសេសសម្រាប់សុខភាពអតិថិជន។
សម្រាប់ទីតាំងងាយស្រួលរកមែនទែន គឺស្ថិតនៅតាទល់មុខមណ្ឌលសុខភាពស្វាយប៉ោ តាមបណ្តោយដងស្ទឹងសង្កែ ក្បែរសួនសេះហោះចុះពីផ្លូវជាតិលេខ៥ ត្រឹមតែ៨៨ម៉ែតប៉ុណ្ណោះ។ ផាកកាហ្វេសាខាបាត់ដំបង ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda Nham24 និង WOWNOW ផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់៖
*ទំនាក់ទំនងលេខទូរស័ព្ទ៖ 023 990 990។
*តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៍មានពីការផ្តល់ជូនពិសេសៗជាច្រើនទៀត
*ហ្វេសបុកផេក៖ Park Café ៕