(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យសិស្សានុសិស្សគ្រប់រូបកំពុងឈានទៅដំណាក់កាលបន្ទាប់នៃការជ្រើសរើសមុខជំនាញដែលល្អនិងមានទីផ្សារខ្ពស់រួមជាមួយនឹងសាកលវិទ្យាល័យ ដែលសាកសម និងត្រឹមត្រូវ។ វាពិតជារឿងមួយយ៉ាងសំខាន់ណាស់ក្នុងការគិតគូរពិចារណាលើសាកលវិទ្យាល័យល្អត្រឹមត្រូវដែលអាចផ្តល់ឱ្យអ្នកនូវការអប់រំប្រកបដោយវិជ្ជាជីវៈ និងគុណភាពទាំងផ្នែកជំនាញទន់ និងជំនាញបច្ចេកទេស។

បច្ចុប្បន្ននេះវិស័យគណនេយ្យ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំងដែលជាកម្លាំងចលករជម្រុញ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលជាហេតុបង្កើតអោយមានឱកាសការងារយ៉ាងច្រើនសម្រាប់និស្សិតដែលអាចទទួលបានការងារល្អ និងប្រាក់ខ្ពស់។

ក្នុងនោះដែរប្រសិនបើអ្នកចង់ស្វែងរកសាកលវិទ្យាល័យត្រឹមត្រូវសម្រាប់អភិវឌ្ឍជំនាញគណនេយ្យនិងរញ្ញវត្ថុ វិទ្យាស្ថានខេមអេដ គឺជាវិទ្យាស្ថានឧត្តមសិក្សាតែមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់ក្នុងការបណ្ដុះបណ្ដាលជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ ACC នៅប្រទេសកម្ពុជា សមាគមគណនេយ្យករជំនាញ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស វិទ្យាស្ថាន CFA នៅសហរដ្ឋអាមេរិក ព្រមទាំងទទួលបាននូវការវាយតម្លៃលើគុណភាពអប់រំកម្រិតផ្កាយប្រាំ ពីស្ថាប័ន QS Stars ដែលមានទីតាំងនៅចក្រភពអង់គ្លេស ស្ថាប័ន AUN-QA នៅអាស៊ាន និង ស្ថាប័នISO 9001:2015 ផងដែរ។

លើសពីនេះ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) ក៏ត្រូវបានតាក់តែង និងរៀបចំដោយក្នុងស្តង់ដារអន្តរជាតិ IFAC រួមជាមួយកម្មវិធីសិក្សាក្រៅម៉ោងផ្សេងៗសម្រាប់ពង្រឹងនូវជំនាញវិជ្ជាជីវៈ និងជំនាញទន់ដល់និស្សិតផងដែរ ដែលនេះមូលហេតុចម្បងមួយធ្វើអោយនិស្សិតបញ្ចប់ការសិក្សាប្រកប ដោយគុណវឌ្ឍិ ភាពជាអ្នកដឹកនាំ និងសមត្ថភាពក្នុងការធ្វើការងារជាក្រុម។

អ្វីដែលពិសេសនោះ តើអ្នកដឹងទេថាការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅវិទ្យាស្ថានខេមអេដបានបង្កើតឱកាសការងារជាច្រើនដូចជា សវនករ ទីប្រឹក្សាពន្ធដារ ហិរញ្ញិក ធនាគារិក គណនេយ្យករ អ្នកវិភាគហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនសវនកម្មធំៗ និងនិស្សិតក៏អាចបើកអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ ទាំងនេះគឺជាការងារមួយចំនួនដែលកំពុងមានត្រូវការខ្ពស់ នៅក្នុងទីផ្សារការងារនៅកម្ពុជា ដូចដែលអ្នកអាចឃើញរួចហើយថា ការអភិវឌ្ឍន៍របស់ធនាគារ ក្រុមហ៊ុនគណនេយ្យ និងក្រុមហ៊ុនឯកជនជាច្រើនក្នុងប្រទេសកម្ពុជា នៅតែបន្តកើនឡើងដែលទាមទារឱ្យមានគណនេយ្យករជំនាញបន្ថែមទៀត។

នៅក្នុងនោះដែរ សម្រាប់និស្សិតដែលត្រៀមបញ្ចប់ការសិក្សា និងបានបញ្ចប់ការសិក្សាទាំងអស់នៅវិទ្យាស្ថានខេមអេដ មិនបាច់មានការព្រួយបារម្ភអំពីការស្វែងរកការងារនោះឡើយ ពីព្រោះវិទ្យាស្ថានបានបង្កើតអោយមាននូវនាយកដ្ឋានក្នុងការស្វែងរកការងារជូននិស្សិត (CSSA) ដែលមានគោលបំណងចម្បងមួយក្នុងការស្វែងរកការងារជូននិស្សិតទាំងអស់ដោយធ្វើការណែនាំ និងផ្សារភ្ជាប់ពួកគេទៅស្ថាប័ន និងក្រុមហ៊ុនដៃគូ ជាពិសេសក្រុមហ៊ុនសវនកម្មអន្តរជាតិធំៗដូចជា PwC KPMG EY និង Deloitte ជាដើម។

ដើម្បីផ្តល់ជូននិស្សិតខេមអដ នូវសេវាកម្មអាជីពដ៏ធំទូលំទូលាយ នាយកដ្ឋានក្នុងការស្វែងរកការងារជូននិស្សិត (CSSA) បានផ្ដល់នូវសេវាកម្មមួយចំនួន រួមមានដូចជា៖

* ផ្តល់ការប្រឹក្សាផ្នែកការសិក្សា ការងារ និងអាជីវកម្ម
* ផ្តល់ជូននូវការស្វែងរកការងារប្រកបដោយធនធាន និងវិជ្ជាជីវៈ
* កម្មវិធីផ្លាស់ប្តូរការសិក្សាទៅក្រៅប្រទេសផងដែរ។

ជាមួយគ្នានេះដែរ និស្សិតបញ្ចប់ការសិក្សាភាគច្រើនធ្វើការនៅក្រុមហ៊ុនសវនកម្មធំៗចំនួន4 នៅលើពិភពលោកដូចជា PwC, Deloitte, EY និង KPMG ។ បន្ថែមពីលើនោះ មានក្រុមហ៊ុនគណនេយ្យល្បីៗផ្សេងទៀតដូចជា Baker Tilly, Grant Thornton, Allnison, BDO ដែល ជ្រើសរើសនិស្សិតបញ្ចប់ការសិក្សាវិទ្យាស្ថានខេមអេដផ្ទាល់ផងដែរ។

ជាលទ្ធផល បន្ទាប់ពីបញ្ចប់ការសិក្សាពីវិទ្យាស្ថានខេមអេដ និស្សិតត្រូវបានទទួលស្គាល់ថាជាអ្នកជំនាញក្នុងអាជីពគណនេយ្យ ដែលបំពេញតាមក្តីស្រមៃរបស់ពួកគេ។ ចាប់ផ្តើមសម្រេចការងារក្នុងក្តីស្រមៃរបស់អ្នកឥឡូវនេះដោយចុះឈ្មោះនៅវិទ្យាស្ថានខេមអេដតាមរយៈតំណភ្ជាប់នេះhttps://web.cam-ed.com/beta/ba-register ក៏ដូចជាដើម្បីមានឱកាសទទួលបានអាហារូបករណ៍រហូតដល់៤០០០ដុល្លារ សម្រាប់បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ (BA+CAT) រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

សូមទំនាក់ទំនងមកសាកសួរព័ត៌មានទីតាំងផ្ទាល់នៅអាគារលេខ ៦៤ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (កែងស្ពាននាគវត្តភ្នំ) ឬតាមរយៈអ៉ីម៉ែល [email protected] និងទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦១៕