(ភ្នំពេញ)៖ ប្រាសាក់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងមានភាគទុនិករឹងមាំពីប្រទេសកូរ៉េគឺធនាគារ KB Kookmin Bank បានទទួលបានពានរង្វាន់ជាគ្រឹះស្ថានឆ្នើម ក្នុងការផ្ដល់វិភាគទានទិន្នន័យពី ក្រេឌីត ប្យួរ៉ូ ខេមបូឌា ដែលជាក្រុមហ៊ុនឯករាជ្យផ្តល់របាយការណ៍ព័ត៌មានហិរញ្ញវត្ថុ ដល់ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុ នៅកម្ពុជា។

ពានរង្វាន់នេះត្រូវបានប្រគល់ជូន ប្រាសាក់ ក្នុងឱកាសគម្រប់ខួប១០ឆ្នាំនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) នាពេលថ្មីៗកន្លងមកនេះ សម្រាប់ការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរ របស់ប្រាសាក់ក្នុងការរួមចំណែក ផ្តល់ទិន្នន័យដល់ CBC សម្រាប់ការកសាងប្រ័ពន្ធព័ត៌មានហិរញ្ញវត្ថុ ដំណោះស្រាយការវិភាគ និងសេវារបាយការណ៍ឥណទាន។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ មានបានថ្លែងថា «យើងខ្ញុំពិតជារីករាយ ដែលបានទទួលពានរង្វាន់ដ៏សំខាន់នេះពី CBC»