(ភ្នំពេញ)៖ ដើម្បីថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសផ្តល់រង្វាន់ជាសាច់ប្រាក់សុទ្ធចំនួន ២០០០០ដុល្លារ ចែកជារៀងរាល់ខែជូនដល់អតិថិជនដែលមានសំណាងគាស់ត្រូវរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា។

អតិថិជននៅទូទាំងប្រទេសនឹងមានឱកាសឈ្នះប្រាក់សុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដោយគ្រាន់តែស្វែងរកពាក្យ «$20,000» ដែលមាននៅក្រោមក្រវិលកំប៉ុងរបស់ស្រាបៀរ កម្ពុជាចាប់ពីខែតុលាតទៅ។

បន្ទាប់ពីឃើញពាក្យខាងលើ អតិថិជនអាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅក្រោមក្រវិលកំប៉ុងបានភ្លាមៗតែម្តង ដើម្បីឲ្យក្រុមការងាររៀបចំការប្រគល់រង្វាន់ជូនក្នុងរយៈពេលឆាប់រហ័សបំផុតត្រឹមតែ៤៨ម៉ោងក្រោយពេលឈ្នះរង្វាន់តែប៉ុណ្ណោះ។

នេះនឹងផ្តល់ភាពងាយស្រួល និងរហ័សទាន់ចិត្តជូនដល់អតិថិជនដោយមិនចាំបាច់រង់ចាំយូរ ដើម្បីទទួលបានរង្វាន់នោះទេ ពោលគឺគាស់ត្រូវភ្លាមទទួលបានរង្វាន់យ៉ាងលឿនបំផុត។

គួរបញ្ជាក់ថា បន្ថែមលើរង្វាន់២០០០០ដុល្លារចែកជូនជារៀងរាល់ខែ ស្រាបៀរ កម្ពុជា ក៏មានរង្វាន់ជាច្រើនផ្សេងទៀត និងរង្វាន់ស្រាបៀរយ៉ាងច្រើនលានកំប៉ុង។

សូមកុំរង់ចាំយូរ ពិសាស្រាបៀរ កម្ពុជាឥឡូវនេះ ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។

ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ! ពិសាដោយការទទួលខុសត្រូវ៕