(ម៉ាទ្រីដ)៖ ក្លិបបាល់ទាត់អេស្ប៉ាញ Real Madrid បានលើកឡើងនៅថ្ងៃសុក្រថា ខ្លួនបានបន្តកិច្ចព្រមព្រៀងភាពជាអ្នកឧបត្ថម្ភ ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ Emirates រហូតដល់ឆ្នាំ២០២៦។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។
និមិត្តសញ្ញា (Logo) របស់ក្រុមហ៊ុន Emirates ត្រូវបានដាក់ជាអ្នកឧបត្ថម្ភធំនៅលើអាវកីឡាករក្លិប Real Madrid ចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះ៕