(បរទេស)៖ បន្ទាប់ពីធ្វើការអស់រយៈពេលជាង ១០ឆ្នាំមកនេះ ពេលនេះទទួលបានរបាយការណ៍ថា អនុប្រធានផ្នែកឌីហ្សាញផលិតផល និងស្រាវជាវកំពូលរបស់ Meta Platform អ្នកស្រី Margaret Stewart កំពុងប្រកាសចាកចេញពីក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកស្រី Margaret Stewart ដែលជាអនុប្រធានផ្នែកឌីហ្សាញផលិតផល និងស្រាវជាវ «Product Design & Responsible Innovation» បានបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនរបស់នាងថា «នាងនឹងលាឈប់ពីក្រុមហ៊ុន»។ បានតាមការបញ្ជាក់ពីប្រភពបានអះអាងថា ក្រុមរបស់ Stewart ត្រូវបានរំសាយពី Meta ចាប់តាំងពីដើមឆ្នាំ២០២២ មកម្លេះ ខណៈគេមិនបានគូសបញ្ជាក់ពីមូលហេតុទាក់ទិននឹងបញ្ហានេះនោះឡើយ។

ទន្ទឹមនឹងការប្រកាសចាកចេញនេះក៏មានជាការចោទជាសំណួទៅកាន់នាងផងដែរ ខណៈ Stewart បានលើកឡើងថា «នាងមិនទាន់សម្រេចចិត្តទៅលើជំហានបន្ទាប់របស់នាង ថានឹងអ្វីបន្តនោះទេ»

គួរបញ្ជាក់ដែរថា អ្នកនាង Stewart បានចូលធ្វើការជាមួយ Facebook អស់រយៈពេលជិត ១០ហើយ ហើយក្នុងអំឡុងប៉ុន្មានឆ្នាំមកនេះនាងបានដឹងនាំការឌីហ្សាញសម្រាប់ផ្នែកផ្សេងៗជាច្រើនរបស់ក្រុមហ៊ុន។ ប៉ុន្តែរហូតមកទល់ឆ្នាំ២០១៨ នាងបានបង្កើតក្រុមមួយដែលគ្រប់គ្រងទៅលើផ្នែក«Product Design & Responsible Innovation» ដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាផ្សេងៗរបស់ Facebook ប៉ុន្តែក្រុមនេះក៏ត្រូវបានរំសាយវិញនៅដើមឆ្នាំ២០២២៕