(ភ្នំពេញ)៖ ក្រុមហ៊ុន China Duty Free Group (Cambodia) Co.,Ltd បានជូនដំណឹងពី ជនខិលខូចក្លែងបន្លំឈ្មោះក្រុមហ៊ុន ដើម្បីលក់បារីក្លែងក្លាយ។
យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា «ថ្មីៗនេះក្រុមហ៊ុនយើងខ្ញុំទទួលបានព័ត៌មានរិះគន់ ពីអ្នកប្រើប្រាស់មួយចំនួន ដោយមានឈ្មួញទុច្ចរិតបានក្លែងបន្លំជា China Duty Free Group (Cambodia) Co., Ltd. ឬហៅកាត់ថា cdf ដើម្បីលក់ផលិតផលបារីក្លែងក្លាយ»។
ក្រុមហ៊ុន China Duty Free Group សូមប្រកាសជាផ្លូវការថា ផលិតផលរបស់ក្រុមហ៊ុន China Duty Free Group មិនដែលអនុញ្ញាតឱ្យលក់ តាមរយៈភាគីទី៣ណាមួយឡើយ គ្រប់ផលិតផលទាំងអស់ដែលមិនបានទិញពីហាងផ្ទាល់ រឺទិញតាមរយៈអនឡាញហើយអញ្ជើញមកទទួលដល់ហាងផ្ទាល់ សុទ្ធតែអាចមានហានិភ័យបានទាំងអស់។
ដើម្បីឲ្យប្រាកដថា ជាទំនិញសុទ្ធសូមអតិថិជនទាំងអស់កុំទិញផលិតផល cdf តាមរយៈភាគីទី៣ណាមួយឡើយក្រុមហ៊ុនរីករាយនឹងទទួលយកការបញ្ចេញមតិ របស់អតិថិជនទាំងអស់។
ទន្ទឹមនឹងនេះក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់បន្ថែមទៀត ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនហើយប្រឆាំងទង្វើខុសច្បាប់ របស់ជនដែលក្លែងបន្លំលក់បារីក្លែងក្លាយ ជាហេតុធ្វើឲ្យខូចឈ្មោះរបស់ក្រុមហ៊ុន cdf ។
សូមជម្រាបថា ក្រុមហ៊ុន ឆាយណា ឌូធីហ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី បង្កើតឡើងនៅឆ្នាំ១៩៨៤ ដោយទទួលបានការអនុញ្ញាតពី ក្រុមប្រឹក្សាកិច្ចការប្រទេសចិន ក្នុងក្រមខណ្ឌអនុវត្តអាជីវកម្ម លក់ទំនិញរួចពន្ធនៅទូទាំងប្រទេស៕