(វ៉ូលវើរហេមតុន)៖ អ្នកចាំទីក្លិប Wolverhampton Wanderers កីឡាករ Jose Sa បានប្រកួតទាំងការឈឺចាប់ ចាប់តាំងពីការបាក់កដៃរបស់លោកកាលពីខែសីហា។ នេះបើតាមការបញ្ជាក់ពី អ្នកចាត់ការបណ្តោះអាសន្ន Steve Davis ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

Sa បានរងរបួសនៅអំឡុងពេលការប្រកួតជើងទី២ របស់ Wolves ក្នុងយុទ្ធនាការឆ្នាំនេះ។ ជាការប្រកួតលទ្ធផលស្មើដោយគ្មានគ្រាប់បាល់ជាមួយ Fulham ដោយអ្នកចាំទីសញ្ជាតិព័រទុយហ្គាល់រូបនេះ បានសង្គ្រោះបាល់ពិន័យប៉េណាល់ទីនៅតង់ទី២ ពីការស៊ុតរបស់កីឡាករ Aleksander Mitrovic។

Sa វ័យ ២៩ឆ្នាំនៅតែមានវត្តមានជាមួយក្រុមដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៨ ក្នុងលីគកំពូលអង់គ្លេស Premier League នៅពេលលេងឈ្នះក្រុមភ្ញៀវ Nottingham Forest ក្នុងលទ្ធផល ១ទល់នឹង០ នាយប់ថ្ងៃសៅរ៍៕