(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏អស្ចារ្យ WURKZ MOUNTAIN BIKE SERIES ២០២២ ជុំទី៣បានប្រព្រឹត្តិទៅយ៉ាងរលូន កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា ដែលបានធ្វើឲ្យកក្រើកអ្នកទស្សនានៅទីលានប្រណាំងកង់ភ្នំនៅជើងភ្នំគូលែន និងបន្សល់ទុកនូវភាពរីករាយ អនុស្សាវរីយ៍ និងបទពិសោធន៍ល្អៗដល់កីឡាករកីឡាការិនីជាតិអន្តរជាតិ និងអ្នកគាំទ្រជាច្រើនរយនាក់។
អ្នករៀបចំកម្មវិធី លោក Pierre Yves CATRY បានឲ្យដឹងថា ជុំទី៣នេះ មានលក្ខណៈពិសេសអស្ចារ្យ និងប្លែកខ្លាំងជាមួយនឹងទីលានប្រកួតថ្មីមានលក្ខណៈស្តង់ដារកម្រិតអន្តរជាតិ ការចូលរួមជាលើកដំបូងរបស់កីឡាករជម្រើសជាតិមកពីប្រទេសថៃបានធ្វើឲ្យព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES កក្រើកអ្នកគាំទ្រទាំងក្នុង និងក្រៅស្រុក។
លោក Pierre Yves CATRY បានថ្លែងថា៖ «ជុំទី៣នេះមានកីឡាករចូលរួមសរុប ៣២០ និងអ្នកទស្សនាជាច្រើនរយនាក់ និងបានបញ្ចប់ដោយជោគជ័យ។ ការចូលរួមរបស់កីឡាករខ្លាំងៗ មកពីប្រទេសថៃបញ្ជាក់ពីការកើនឡើងនូវប្រជាប្រិយភាពរបស់កម្មវិធី WURKZ MOUNTAIN BIKE SERIES ដែលជាវេទិកាដ៏ល្អបំផុតក្នុងការទទួលយកការកម្សាន្តបែបសុខភាព និងហ្វឹកហាត់ពង្រឹងសមត្ថភាពជិះកង់ភ្នំរបស់កីឡាករគ្រប់កម្រិត»។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ ខ្មែរ កីឡា ទោចក្រយានបានសម្តែងក្តីរីករាយដែលព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES មានការរៀបចំបានយ៉ាងល្អដែលជាមូលហេតុធ្វើឲ្យកីឡាករ កីឡាការិនីទាំងថ្នាក់ជាតិ និងអន្តរជាតិចូលរួម ពិសេស ការចូលរួមពីក្រុមជម្រើសជាតិថៃដើម្បីប្រកួតប្រជែងជាមួយកីឡាករកម្ពុជា និងសាកផ្លូវដែលនឹងត្រូវប្រើប្រាស់សម្រាប់ការប្រកួតជាតិ និងអន្តរជាតិនាពេលខាងមុខ។
លោកក៏បានបន្ថែមថា៖ «អគ្គលេខាធិការ សហព័ន្ធ ខ្មែរ កីឡា ទោចក្រយានពិតជាអរគុណដល់ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ខ្មែរ ប៊ែវើរីជីស ដែលបានសហការឧបត្ថម្ភផ្តាច់មុខធ្វើឲ្យវិស័យកីឡាប្រណាំងកង់ភ្នំរបស់យើងមានការរីកចម្រើនកាន់តែខ្លាំង»។
កីឡាករកីឡាការិនី និងអ្នកចូលរួមទស្សនាជាច្រើនក៏បានសម្តែងការពេញចិត្តខ្លាំង ចំពោះជុំទី៣នេះ ដែលមានអ្នកចូលរួមច្រើនកុះករ។
គួរបញ្ជាក់ថា កម្មវិធី WURKZ MOUNTAIN BIKE SERIES 2022 ជុំទី៣ មានវិញ្ញាសារសរុបចំនួន ១៥ វិញ្ញាសារ។ កម្មវិធីនេះនឹងមានចំនួន២ជុំបន្តទៀតដែលនឹងធ្វើឡើងនៅទីលានព្រែកលៀបនៅថ្ងៃទី ២០ ខែវិច្ឆិកា និងឧទ្យានជាតិគិរីរម្យថ្ងៃទី១៨ ខែធ្នូ។
WURKZ MOUNTAIN BIKE SERIES ប្រណាំងពោរពេញដោយថាមពល៕
*ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បង្កើនថាមពលឥតឈប់ឈរ!