(ភ្នំពេញ)៖ ក្នុងគោលបំណងជួយស្វែងរកថវិកាដើម្បីជួយដល់កុមារកម្ពុជា ឳ្យទទួលបានការអប់រំ និងរស់នៅបានសមរម្យនៅក្នុងអង្គការក្នុងស្រុក ក្រុមហ៊ុន OCIC បានសហការជាមួយក្រុមហ៊ុន សុវណ្ណាភូមិឡាយហ្វ័រ រួមទាំងដៃគូរសហការជាច្រើនទៀត នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ បានរៀបចំម្មវិធី «ជិះកង់ដើម្បីជួយកុមារកម្ពុជា» ដើម្បីប្រមូលថវិកាជួយដល់ Angkor Hospital For Children និងអង្គការ Sipar Cambodia និងដោយមានអ្នកចូលរួមជិះកង់ជាច្រើនផងដែរ។

លើកឡើងនាឳកាសនោះកញ្ញា Lenen Mar Porras ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន OCIC និងជាអ្នកដឹកនាំកម្មវិធីជិះកង់ដើម្បីជួយកុមារកម្ពុជានេះ បានបញ្ជាក់ថា ការបង្កើតកម្មវិធីឡើង ដើម្បីជាការជួយប្រមូលថវិកាជួយទៅដល់ Angkor Hospital For Children និងអង្គការ Sipar Cambodia ដើម្បីជួយដល់កុមារកម្ពុជា និងក្នុងនោះក៏ដើម្បីជួយឳ្យអ្នកចូលរួមជិះកង់នេះទទួល​បានសុខភាពល្អផងដែរ។

កញ្ញា Lenen Mar Porras បានបន្ថែមថា ការរៀបចំកម្មវិធី ជិះកង់ដើម្បីជួយកុមារកម្ពុជានេះ ដែរក៏មានការចូលរួមសហការពីក្រុមហ៊ុនជាច្រើន ដែលមានក្រុមហ៊ុនខ្លះផ្តល់ជាជំនួយសម្ភារផ្សេងៗ និងក្រុមហ៊ុនខ្លះបានផ្តល់ជាថវិកា ដែលគិតមកដល់ពេលនេះទទួលបានថវិកាជាង 6 ពាន់ដុល្លារ សម្រាប់ជួយដល់ស្ថាប័នទាំង២នេះ ។

កញ្ញា Lenen Mar Porras បានបន្ថែមថា ការរៀបចំកម្មវិធីនេះជិះកង់នេះឡើង មិនត្រឹមតែប្រមូលបានថវិកាសម្រាប់ជួយដល់អង្គការ ដើម្បីជួយទ្រទ្រង់ដល់កុមារប៉ុណ្ណោះទេ អ្នកដែលបានចូលរួមកម្មវិធីនេះក៏បានជិះកង់ក៏ដើម្បីទទួលបានសុខភាពល្អ និងអាចទទួលបានអារម្មណ៍ល្អក្នុងការជិះកង់មើលទេសភាពដ៏ស្រស់ស្អាត ក្នុងបែកម្ខាងនៃជាយក្រុង ស្ថិតនៅក្នុងតំបន់ OCIC និងជាទីក្រុងសម្រាប់អនាគត់ក្មេងៗជំនាន់ក្រោយផងដែរ។

កញ្ញា Lenen Mar Porras បានបញ្ជាក់ទៀតថា កម្មវិធីនេះនឹងបន្តរៀបចំនៅឆ្នាំក្រោយ បន្តបន្តាប់ទៀត ដើម្បីជួយដល់អ្នកចូលរួមឳ្យទទួលបានសុខភាពល្អ ហើយក៏នឹងទទួលបានថវិកាដើម្បីបានជួយទៅដល់ក្មេងៗផងដែរ។

សូមបញ្ជាក់ដែរថា កម្មវិធី «ជិះកង់ដើម្បីជួយកុមារកម្ពុជា» បានរៀបចំធ្វើឡើង Sakura Avenue ស្ថិតនៅក្នុងគំរោងទីក្រុងរណបជ្រោយចង្វារ និងដោយមានការចូលរួមពីសំណាក់អ្នកចូលចិត្តកីឡាជិះកង់ដើម្បីសុខភាព ដែលមានការចូលរួមជាលក្ខណៈគ្រួសារ និងជាក្រុមផងដែរ។ ជាមួយគ្នានោះបន្ទាប់ពីបានបញ្ចប់ការជិះកង់នេះ ក៏មានការចាប់រង្វាន់ដល់អ្នកចូលរួម រួមមានជាកាដូរ និង ផ្ដល់វត្ថុអនុស្សាវវីយ៍ជាច្រើនផងដែរ៕