(ភ្នំពេញ)៖ កម្មវិធីសិក្សាអ្នកជំនាញបច្ចេកទេសគណនេយ្យ CAT (Certified Accounting Technician) គឺជាកម្មវិធីសិក្សាបណ្តុះបណ្តាល មូលដ្ឋានគ្រឹះផ្នែកគណនេយ្យ ដែលមានស្តង់ដាជាលក្ខណៈអន្តរជាតិ និងជាវិថីក្លាយជាអ្នកជំនាញវិជ្ជាជីវៈគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម (professional accountants, finance, or auditor)។ កម្មវិធីសិក្សានេះគឺ មានការទទួលស្គាល់ពីស្ថាប័នគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស និង១៨៣ប្រទេសជុំវិញពិភពលោក។

ហេតុអ្វីត្រូវសិក្សាកម្មវិធី CAT? មូលហេតុដែលត្រូវសិក្សាកម្មវិធី CAT នោះគឺ កម្មវិធីនេះពិតជា ផ្តល់ជំនាញបែបបច្ចេកទេស ដោយការសិក្សាមិនផ្តោតសំខាន់តែលើទ្រឹស្តីនៃមុខវិជ្ជាប៉ុណ្ណោះទេ និស្សិត នឹងអាចអនុវត្តទៅលើបញ្ហាការងារ និងហ្វឹកហាត់លើលំហាត់ជាច្រើនដែលពាក់ព័ន្ធនឹងបច្ចេកទេស គណនេយ្យ។ ក្រៅពីនេះទៅទៀត មុខវិជ្ជានៅក្នុងកម្មវិធីសិក្សានេះ មានសរុបចំនួន៩មុខវិជ្ជា ដែលនិស្សិត នឹងអាចទទួលបានចំណេះដឹងពាក់ពន្ធ័នឹងការធ្វើអាជីវកម្ម វិធីសាស្រ្តនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដឹងអំពីមូលដ្ឋានគ្រឹះនៃសវនកម្មផងដែរ។

តើអ្នកណាខ្លះដែលអាចសិក្សាកម្មវិធីនេះបាន? សិស្សានុសិស្សដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ អាចចុះឈ្មោះចូលរៀនកម្មវិធីសិក្សានេះបាន។ ដោយឡែក សម្រាប់អ្នកដែលមានអាយុលើសពី១៦ឆ្នាំ និងមានបំណងចាប់យកអាជីពជាគណនេយ្យករ ប៉ុន្តែមានប្រវត្តិការសិក្សាលើជំនាញផ្សេង ក៏អាចចុះឈ្មោះចូល រៀនកម្មវិធី CAT នេះបានដូចគ្នា។ សម្រាប់អ្នកស្ថិតក្នុងវ័យកណ្តាល តែមិនទាន់បញ្ចប់ការសិក្សាកម្រិត ថ្នាក់បរិញ្ញាបត្រ និងមានបំណងចង់ក្លាយជាអ្នកជំនាញវិជ្ជាជីវៈគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ឬចង់រៀនកម្មវិធីសិក្សា ACCA គឺអាចចាប់ផ្តើមរៀនកម្មវិធី CAT នេះជាមុនសិនបាន។

តើកម្មវិធីសិក្សាមួយនេះ នឹងផ្តល់ប្រយោជន៍អ្វីខ្លះ ដល់អ្នកដែលកំពុងសិក្សា? យោងតាម លោក សួន យូរ៉ា និស្សិតដែលកំពុងសិក្សាកម្មវីធី CAT និងជានិស្សិតឆ្នើមលើមុខវិជ្ជា គណនេយ្យគ្រប់គ្រង (FMA) នាសម័យប្រឡងខែមិថុនាឆ្នាំ២០២២ បានឲ្យដឹងថា កម្មវិធី CAT នេះ គឺបានបង្រៀនជំនាញបច្ចេកទេសគណនេយ្យ ដោយស្របតាមស្តង់ដាគណនេយ្យអន្តរជាតិ (IFRS) ដែលក្រុមហ៊ុនជាច្រើននៅលើសកលលោក ក៏ដូចជាក្រុមហ៊ុនមួយចំនួនធំ ក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងប្រើប្រាស់ក្នុងរចនាសម្ព័ន្ធក្រុមហ៊ុនរបស់ពួកគេ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងជាផ្នែក មួយនៃសវនកម្ម។ លោក សូន យូរ៉ា បានបន្ថែមទៀតថា ចំណេះដឹង និងជំនាញដែលគាត់ទទួលបាន ពីកម្មវិធីសិក្សានេះ លោកបានយកមកអនុវត្តផ្ទាល់ក្នុងអាជីពការងាររបស់លោកប្រចាំថ្ងៃ ក្នុងការផ្តល់ ប្រឹក្សាយោបល់ និងរៀបចំរបាយការណ៍ស្របតាមស្តង់ដាគណនេយ្យអន្តរជាតិ (IFRS) បានត្រឹមត្រូវជូន អតិថិជន របស់លោកផងដែរ។

តើអ្នកដែលបញ្ចប់ការសិក្សាកម្មវិធីនេះ នឹងទទួលបានឱកាសអ្វីខ្លះ? យោងតាមស្ថិតិរបស់ វិទ្យាស្ថានខេមអេដ និស្សិតដែលបញ្ចប់ការសិក្សាកម្មវិធីCATក្នុងឆ្នាំ២០២១ ពិតជាទទួល បានឱកាសការងារខ្ពស់ ហើយកំពុងបម្រើការក្នុងវិស័យរដ្ឋ ឯកជន និងជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនផងដែរ។

សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាកម្មវិធី CAT ដែលកំពុង បម្រើការងារក្នុងវិស័យរដ្ឋ និងឯកជននោះមានតួនាទីដូចជា៖

* ២% ជាប្រធានផ្នែក ក្នុងវិស័យធនាគារ ទាំងជាតិនិងអន្តរជាតិ
* ៤% ជានាយករង ជាមួយក្រុមហ៊ុនសវនកម្មជាតិ និងអន្តរជាតិ
* ៥% បម្រើការងារជាមន្រ្តីរាជការ នៅតាមស្ថាប័នរាជរដ្ឋាភិបាលធំៗ
* ៦% ជាម្ចាស់អាជីវកម្ម
* ១៤% បន្តរការសិក្សានិងផ្សេងៗ
* ២០% អ្នកប្រឹក្សាពន្ធ ឬគណនេយ្យករ ជាមួយក្រុមហ៊ុនសវនកម្មជាតិ អន្តរជាតិ និងធនារ៉ាប់រងធំៗ
* ៤៩% សវនករជាន់ខ្ពស់ ឬសវនករ ជាមួយក្រុមហ៊ុនសវនករអន្តរជាតិធំៗ នៅលើពិភពលោក។

ប្រសិនជាសិស្សានុសិស្ស ឬលោកអ្នកមានចំណាប់អារម្មណ៍ ចុះឈ្មោះសិក្សាលើកម្មវិធី CAT នេះ លោកអ្នកអាចចុះឈ្មោះអនឡាញតាមរយៈ https://web.cam-ed.com/beta/cat-register ។ លោកអ្នកក៏អាចធ្វើការទំនាក់ទំនងផ្ទាល់ ទៅកាន់វិទ្យាស្ថានខេមអេដ ប៊ីហ្សនេសស្គូល តាមរយៈសារអេឡិចត្រូនិច [email protected] ឬលេខទូរស័ព្ទ៖ 023 986 523 / 012 618 988។ សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ www.cam-ed.com ៕